(ភ្នំពេញ)៖ ផ្សារភ្ជាប់ចំណេះដឹងទៅដល់សិស្ស-និស្សិតគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីសបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជាពិសេស ឱកាសហាត់ការ និងឱកាសការងារលើជំនាញជាច្រើននៅក្នុងរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ដល់និស្សិតអាហារូបករណ៍ផ្ទាល់។ ពិធីជួបសំណះសំណាល ពិសាអាហារសាមគ្គី និងការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រព្រឹត្តិឡើងក្រោមវត្តមានអញ្ញើញចូលរួមដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា, លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, ព្រមទាំងឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក-លោកស្រី សកលវិទ្យាធិការ នាយកវិទ្យាស្ថាន និងសមាជិក-សមាជិកាជាច្រើនរូបទៀត។ ក្នុងនោះផងដែរ ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងតែដើរតួជាថ្នាលបណ្តុះបណ្តាលធនធានជំនាន់ក្រោយ តាមរយៈការសហការផ្តល់អាហារូបករណ៍ ឬការចុះកម្មសិក្សាផ្សេងៗ ជាពិសេស គឺការចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេសសរុបជាង ១ ម៉ឺន Tabletចាប់តាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ ជាក់ស្តែង ក្រុមហ៊ុន ជីប ម៉ុង បានបង្កើតកម្មវិធី Young Talent Program ដែលអនុញ្ញាតឱ្យសិស្ស-និស្សិតជាច្រើនរូបមានឱកាសចូលហាត់ការនៅគ្រប់ពហុពាណិជ្ជកម្មជាង ១៤ របស់ ជីប ម៉ុង ដែលក្លាយជាទីតាំងធំមួយ សម្រាប់និស្សិតចុះមកអនុវត្តពីទ្រឹស្តីផ្ទាល់ រៀនសូត្រពីតិចទិចជាក់ស្តែង ក៏ដូចជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាលំបាកនៅពេលចេញធ្វើការ ក្នុងពេល ៣ ខែនេះ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបង្កើត និងគ្រប់គ្រងដោយសហគ្រិនខ្មែរ នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ ដោយរួមបញ្ចូលទាំងជំនាញទន់ រឹង ផ្តល់ឱកាសដកពិសោធន៍ជាក់ស្តែង ដើម្បីជួយតម្រង់ទិសដៅការងារ ឬចំណេះជំនាញផ្សេងៗ ដែលជាគ្រឹះសំខាន់នៃការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ស្តង់ដាពិភពលោក
(ភ្នំពេញ)៖ ដើម្បីជួយសម្រាលបន្ទុក និងបានឮសម្រែកលំបាករបស់ប្រជាកសិករ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសប្រមូលទិញស្រូវ ៥,០០០តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១០០០រៀល ពីកសិករគ្រប់ខេត្តក្រុង ដើម្បីកសិករយើងបានសម្រួលជីវភាព និងបានប្រាក់ចំណូលទូទាត់ថ្លៃចំណាយនានា។ ចំពោះស្រូវដែលទិញបាន ក្រុមហ៊ុននឹងយកមកចែកចាយលក់នៅតាមបណ្តា ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត (Chip Mong Supermarket) ទាំង ១៥ សាខា ដើម្បីអាចឱ្យប្រជាពលរដ្ឋជួយទិញ និងបានចូលរួមគាំទ្រផលិតផលកសិករខ្មែរ។ អ្វីដែលពិសេសនោះ គឺការប្រកាសប្រមូលជួយទិញនេះ មិនមែនទិញតែម្តងនេះឈប់ទេ ប៉ុន្តែ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសបន្ថែមទៀតថាក្រុមហ៊ុន នឹងចុះជួយទិញស្រូវពីបងប្អូនប្រជាកសិករ ទូទាំងខេត្តក្រុងជារៀងរាល់ឆ្នាំ។ ជាជំហានសំខាន់មួយក្នុងការជួយកសិករខ្មែរមានភាពកក់ក្តៅ ដោយឲ្យកសិផលជាពិសេសស្រូវមានទីផ្សារ ព្រមទាំងទទួលបានតម្លៃសមរម្យ។ ក្រៅពីការទិញស្រូវក្នុងតម្លៃល្អ ធនាគារ ជីប ម៉ុង ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ក៏មានគម្រោងផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសម្រួលបន្ទុករបស់កសិករធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន។ វិស័យកសិកម្មនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាច្រើនដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយឡែក ការចូលរួមរបស់វិស័យឯកជនដូចជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាគំរូមួយក្នុងការជួយសម្រួលបញ្ហាទាំងនោះ៕ គាំទ្រ ខ្មែរ ប៊ែវើរីជីស លើកស្ទួយគ្រប់វិស័យនៅកម្ពុជា!
(ភ្នំពេញ)៖ កាន់តែសប្បាយជាងឆ្នាំមុន ជាមួយសង្រ្កាន្តពាសពេញតំបន់ រាយពេញប្រទេស ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភស្ទើរគ្រប់ទីតាំង ដើម្បីគាំទ្រ អភិរក្ស វប្បធម៌ខ្មែរ ល្បែងប្រជាប្រិយ សិល្បៈ របាំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយការចូលរួមឧបត្ថម្ភគាំទ្រពី ខ្មែរ ប៊ែវើរីជីស សង្រ្កាន្តជាច្រើននៅតាមតំបន់ផ្សេងៗ នឹងចាប់ប្រារព្ធឡើង ពីចុងខែមីនា រហូតដល់ពាក់កណ្តាលខែមេសា រួមមានដូចជា សង្ក្រាន្តវិទ្យាល័យ សង្ក្រាន្តសកលវិទ្យាល័យ សង្ក្រាន្តតាមខេត្ត ជាពិសេស គឺព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប និង មហោស្រពបុណ្យភូមិផងដែរ។ មិនតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ធំៗទាំង ៤ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងមានវត្តមាននៅ ៥ ខេត្តខុសៗគ្នា រយៈពេល ៣ ថ្ងៃ ដែលបងប្អូននឹងបានកំសាន្តសប្បាយ តាមបែបប្រជាប្រិយខ្មែរ ក៏ដូចជាបែបសម័យថ្មី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។ ពិសេសជាងនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងរៀបចំកម្មវិធីកំសាន្តធំៗ ដោយមានការវាយក្អមប្រជាប្រិយមហាសំណាង ការទាញព្រ័ត្របុរាណមានជ័យ ការប្រកួតញ៉ាំ និង រាំដណ្តើមកៅអី នៅមហោស្រពសិល្បៈបុណ្យភូមិ ក៏ដូចជាតាមសង្រ្កាន្តនានា ដោយបងប្អូនដែលបានចូលរួម នឹងមានឱកាសទទួលបានរង្វាន់ធំពីទឹកពិសាកម្ពុជា, ទឹកក្រូច អាយស៍ កូឡា, និងភេសជ្ជៈ Exprez រសជាតិស្ត្រប៊ែរី រួមទាំងឱកាសឈ្នះរង្វាន់ប្រាក់លាភសំណាងពីការលោតប៉ាវ លោតលុយចូលកុង របស់ភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុលផងដែរ។ លើសពីនេះទៀត ខ្មែរ ប៊ែវើរីជីស នឹងមានការចែកកាំភ្លើងបាញ់ទឹកសរុបចំនួន ២០០០ ដើម ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗ នៅទីតាំងដែលមានសង្រ្កាន្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមចំណែកក្នុងការលើកស្ទួយវិស័យសិល្បៈគ្រប់ទម្រង់នៅកម្ពុជា ដោយឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីអភិរក្សថែរក្សាប្រពៃណីបុរាណខ្មែរ និងជម្រុញលើកស្ទួយស្មារតីសិល្បៈសម័យតាមរយៈមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍គ្រប់ខេត្ត-ក្រុងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!