(ភ្នំពេញ)៖ ស្របពេលដែលវិស័យបាល់ទាត់នៅកម្ពុជា កាន់តែមានសន្ទុះគាំទ្រខ្លាំងក្លា ទាំងក្រុមបាល់ទាត់បុរស និង នារីនោះ ខ្មែរ ប៊ែវើរីជីស ដែលមានបេះដូងជាអ្នកស្រលាញ់វិស័យកីឡាស្រាប់ បានចេញមុខចូលរួមយ៉ាងសកម្មបន្តទៀត ក្នុងការជម្រុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកលូតលាស់ទៅមុខ តាមរយៈការរួមចំណែកឧបត្ថម្ភធំក្នុង «ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៨» ឆ្នាំ ២០២៥ នេះ។ កម្មវិធីសន្និសីទសារព័ត៌មាន និងការចាប់ឆ្នោតជ្រើសរើសពូល សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី ៨ ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី ៨ ឆ្នាំ ២០២៥ និងឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី ៨ ឆ្នាំ ២០២៥ រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រធំ អ្នកឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង និងជានាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខូភើរេសិន បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចូលរួមជ្រោមជ្រែងរៀបចំព្រឹត្តិការណ៍ Soccer League នេះ ដើម្បីបង្កើនឱកាសប្រកួតប្រជែង ស្វែងរកកីឡាករដែលមានសក្តានុពល បណ្តុះធនធានកីឡាករមានសមត្ថភាព ដើម្បីឱ្យកីឡាករកម្ពុជាកាន់តែមានតម្លៃខ្ពស់ មានសន្ទុះគាំទ្រទាំងថ្នាក់ជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាស្នាដៃបង្កើតឡើងដោយសហគ្រិនខ្មែរ និងជារោងចក្រស្តង់ដារគុណភាពខ្ពស់លំដាប់ពិភពលោក តែងតែជួយត្រឡប់ទៅសង្គមវិញ ជាពិសេសលើវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា ដូចជាកីឡាបាល់ទាត់ គុនខ្មែរ និងបាល់ទះជាដើម។ សម្រាប់ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី ៨ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៤:៣០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលក្នុងនោះ ក៏មានការប្រកួតមិត្តភាពសប្បុរសធម៌រវាងក្រុម ស.ស.យ.ក. អលស្តារ ទល់នឹងក្រុមផ្ការីកគ្រប់រដូវ ក្រោមមូលបទ «ស្មារតីកីឡាដើម្បីយុវជនសង្គមយើង»។ ខ្មែរ ប៊ែវើរីជីស អ្នកគាំទ្រលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា
(ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរកាន់តែខ្លាំង ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតឡើងដោយសហគ្រិនខ្មែរ បាននាំយកផលិតផល «Made in Cambodia» បន្តទៅឈ្នះមេដាយមាសចំនួន ៨ គ្រឿងបន្ថែមទៀត ពីស្ថាប័នវាយតម្លៃលើគុណភាពអន្តរជាតិ MONDE SELECTION។ សន្និសិទ្ធសារព័ត៌មានអបអរសាទរការទទួលមេដាយមាសក្នុងឆ្នាំ ២០២៥ ពី MONDE SELECTION បានប្រារព្ធឡើងនៅលើឆាកតន្ត្រីបុណ្យភូមិទឹកពិសាកម្ពុជា នាថ្ងៃចុងក្រោមរបស់មហោស្រពសិល្បៈបុណ្យភូមិសប្តាហ៍ទី ១ ដែលមានទីតាំងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ កាន់តែពិសេស គឺទឹកពិសាកម្ពុជា ដែលជាម្ចាស់ឧបត្ថម្ភគាំទ្រធំក្នុងមហោស្រពសិល្បៈបុណ្យភូមិផ្ទាល់ បានឈ្នះមេដាយមាសកម្រិតកំពូល GRAND GOLD បញ្ជាក់ពីគុណភាពស្តង់ដាល្អឥតខ្ចោះ ពីស្ថាប័នអន្តរជាតិ MONDE SELECTION ផងដែរ។ នេះមិនមែនជាលើកទី ១ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពី MONDE SELECTION នោះទេ ដោយក្នុងរយៈពេល ១០ ឆ្នាំមកនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយសរុបចំនួន ៤៥ គ្រឿង ដែលបញ្ជាក់ច្បាស់ពីគុណភាពខ្ពស់លើគ្រប់ផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លើឆាកអន្តរជាតិ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការខិតខំពង្រឹងបច្ចេកទេសនៃសង្វាក់ផលិតកម្ម ដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តវិនិយោគលើការតម្លើងគ្រឿងចក្រទំនើបថ្មីចុងក្រោយពីអឺរ៉ុប ដើម្បីធានាបានថា គ្រប់ដំណក់នៃភេសជ្ជៈ ដែលផលិតចេញមក គឺត្រឹមត្រូវបានស្ដង់ដារកំណត់ និងមានគុណភាពខ្ពស់បំផុត។ មិនតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស នៅតែបន្តចូលរួមលើកស្ទួយវិស័យសិល្បៈនៅកម្ពុជា តាមរយៈការឧបត្ថម្ភគាំទ្រធំលើមហោស្រពសិល្បៈបុណ្យភូមិ អង្គរសង្រ្កាន្ត សង្រ្កាន្តនៅតាមខេត្ត-ក្រុង និងតាមសាលានានាពាសពេញប្រទេស ក៏ដូចជាមហាព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចរណ៍របស់ ខ្មែរ ប៊ែវើរីជីស ផងដែរ។ ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា!
(កណ្តាល)៖ គោលដៅទី ៣ និងទី ៤ នៃព្រឹត្តិការណ៍ប្រកួតបាល់ទះ Wurkz Special Volleyball Cup 4×4 Season 2 រកឃើញម្ចាស់ជើងឯកថ្មីក្នុងពេល ២ សប្តាហ៍ចុងក្រោយនេះ ដោយមណ្ឌលកំពង់ចាម គឺបានទៅលើ ក្លឹបបាល់ទះសីហាសាមគ្គី និងមណ្ឌលកណ្តាល បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B។ ក្រោមការឧបត្ថម្ភមិនសំចៃដៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ បានរកឃើញម្ចាស់ជ័យលាភីលេខ ១ និង លេខ ២ ពីមណ្ឌលកំពង់ចាម និងមណ្ឌលកណ្តាល សម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ ក្លិបបាល់ទះសីហាសាមគ្គី និង សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ និងទឹកប្រាក់ចំនួន ១៥ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានទឹកប្រាក់ចំនួន ៥ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះវិទ្យាល័យព្រះសីហនុ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្តាល A ទទួលបានទឹកប្រាក់ចំនួន ២ លានរៀល។ ជាចុងក្រោយ ជ័យលាភីលេខ ៤ បានទៅលើ ក្រុមបាល់ទះ ខេ.ស៊ី.វ៉ាយ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង A ទទួលបានទឹកប្រាក់ ១ លានរៀល។ នាសប្តាហ៍នេះ Wurkz Special Volleyball Cup 4×4 Season 2 នឹងបន្តដំណើរស្វែងរកម្ចាស់ជ័យលាភីនៅគោលដៅទី ៤ ជាគោលដៅជម្រុះតាមភូមិភាគចុងក្រោយ នៅពហុកីឡដ្ឋានខេត្តកែប ចាប់ពីថ្ងៃទី ០៤-០៥-០៦ ខែមីនា វេលាម៉ោង ៧:៣០ នាទីព្រឹកតទៅ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
(ភ្នំពេញ)៖ ទទួលលាភសំណាងថ្ងៃចូលឆ្នាំថ្មី យកសាងអនុស្សាវរីយ៍ក្នុងថ្ងៃនៃក្តីស្រលាញ់ជាមួយ ខ្មែរ ប៊ែវើរីជីស! បេសកកម្មចែករង្វាន់ច្រើនជាងគេ ជាង ៥០ ម៉ឺនដុល្លារ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអតិថិជនមហាសំណាងចំនួន ១៦ រូប ដែលបានឈ្នះរង្វាន់ខុនដូដ៏ប្រណិត ជីប ម៉ុង លែន រថយន្តស៊េរីទំនើបថ្មី FORD RANGER, MITSUBUSHI, TOYOTA RAIZE, រង្វាន់ទឹកប្រាក់ ២៨៨៨៨ ដុល្លារ និង ១១១១១ ដុល្លារ ព្រមៗគ្នា អំឡុងពេលឆ្លងចូលឆ្នាំថ្មី ឆ្នាំ ២០២៥។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ឱកាសផ្សងសំណាងតាមរយៈផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ដើម្បីតបស្នងដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលស្នាដៃកូនខ្មែរ «Made In Cambodia»។ កាន់តែរំភើបក្នុងរដូវកាលពិសេសនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញម្ចាស់រង្វាន់លាភជ័យឆ្នាំថ្មី ដោយក្នុងនោះ មានអ្នកឈ្នះរង្វាន់ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ចំនួន ១ រង្វាន់ និង រថយន្ត MITSUBISHI X-FORCE ចំនួន ៣ រង្វាន់ ពី CAMBODIA LITE BEER, រង្វាន់រថយន្ត FORD RANGER ចំនួន ៤ រង្វាន់ ពី CAMBODIA PREMIUM BEER, រថយន្ត MITSUBISHI XPANDER ចំនួន ៣ រង្វាន់,...