(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន ទើបតែបញ្ចេញផលិតផលថ្មី ២ មុខត្រឹមប៉ុន្មានថ្ងៃមុនសោះ ឥឡូវ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការប្រកាសសម្ពោធស្វាគមន៍សមាជិកថ្មីបន្ថែមទៀតគឺ «ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា» ថាមពលដ៏ជោគជ័យ បានធ្វើការចែកចាយលើទីផ្សារចាប់ពីពេលនេះតទៅ ។ ផលិតផលខ្មែរថ្មី «ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា» ត្រូវបានបង្កើតឡើងស្របតាមតម្រូវការបងប្អូនខ្មែរដើម្បីផ្តល់ថាមពល កម្លាំង រសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ផ្សំឡើងពីតូរីន, វីតាមីន B3, B5, B6, B12 ជំនួយខួរក្បាល និងបង្កើនថាមពលខ្លាំងក្លា ឆ្ពោះទៅរកភាពជោគជ័យ។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា ក៏ផ្តល់ឱកាសឈ្នះរង្វាន់ដូចជា៖ រថយន្ត FORD PICK UP RANGER (XL) ស៊េរីថ្មី, រង្វាន់ទឹកប្រាក់ ៧៧៧ ដុល្លារ, និងរង្វាន់ទឹកប្រាក់ជាច្រើនទៀត។ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា! ផលិតផលខ្មែរ កម្លាំងខ្មែរ!ស្តង់ដារអន្តរជាតិ! ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន...
(ភ្នំពេញ)៖ ជាម៉ូយប្រចាំយូរហើយ តែប៉ះតែរង្វាន់តូចៗដូចជាត្រូវមួយកំប៉ុងអីជាដើម មានអីលើកនេះ គាស់ភ្លាមត្រូវរង្វាន់ប្រាក់សុទ្ធ មានតួលេខច្បាស់ៗពេញៗភ្នែកលើក្រវិលកំប៉ុងតែម្តង! បងស្រីម្ចាស់សំណាងរូបនេះ មានឈ្មោះ ងួន ដាវី សព្វថ្ងៃជាអ្នកធ្វើការនៅគ្លីនិចឯកជនមួយកន្លែង និងជាអ្នកមកពីខេត្តកំពង់ស្ពឺផ្ទាល់ បានរៀបរាប់ទាំងក្តីរំភើបក្រៃលែងថា នៅថ្ងៃនោះផងដែរ រូបគាត់បានធ្វើដំណើរចេញទៅទិញអាហារពេលល្ងាច បន្ទាប់ពីចប់ម៉ោងធ្វើការរួច តែក៏នឹកឃើញចង់ទិញភេសជ្ជៈណាដែលមានរសជាតិជូរអែមមួយកំប៉ុងទៀត គ្រាន់បានញ៉ាំឱ្យស្វាងស្មារតី និងប៉ូវកម្លាំងមកបន្តការងារនៅផ្ទះ។ សំណាងអ្វីម្ល៉េះ គ្រាន់តែគាស់ភ្លាម ឃើញតួលេខ ៧,៧៧៧ ដុល្លារនៅលើក្រវិលកំប៉ុងច្បាស់ៗតែម្តង។ មិនចាំយូរ បងស្រីក៏បានទាក់ទងមកលេខទូរស័ព្ទក្រុមហ៊ុនដែលមានលើក្រវិលកំប៉ុងផ្ទាល់ ទើបដឹងថាឈ្នះរង្វាន់លុយសុទ្ធពិត ស្រែកអរផ្អើលអស់បងប្អូនដែលនៅនឹងកន្លែងតែម្តង! បងស្រី ដាវី ក៏បានរៀបរាប់ទៀតថា គាត់តែងតែជាវភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ជាប្រចាំ ដោយសារជាភេសជ្ជៈដែលមានរសជាតិជូរអែមឆ្ងាញ់ សាមសមជាមួយនឹងការបំប៉នស្មារតីឱ្យសកម្ម ព្រោះគាត់តែងតែហត់នឿយអស់កម្លាំងជារឿយៗ បន្ទាប់ពីចេញពីធ្វើការ។ រាល់ដង យ៉ាងច្រើនត្រូវបានមួយកំប៉ុងអីប៉ុណ្ណឹង តែលើកនេះ មានសញ្ញារូបដុល្លារច្បាស់ៗពេញលើក្រវិលកំប៉ុង ទើបធ្វើឱ្យគាត់សង្ស័យ តែពេលដឹងការពិត គាត់ស្ទើរតែមិនជឿ សប្បាយរំភើបឥតឧបមា ដោយសារមួយផ្នែកធំនៃលុយនេះ អាចជួយគាត់បង់ថ្លៃសាលាបាន ព្រោះសព្វថ្ងៃគាត់ជានិស្សិតដែលកំពុងសិក្សាផង និងធ្វើការផង។ ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ឈ្ងុយ រសជាតិជូរអែមៗ
(ភ្នំពេញ)៖ ទើបតែដឹងថាមានលាភធំចូលបណ្តាក់គ្នា លុយសុទ្ធចំនួន ១១,១១១ ដុល្លារ ពេលក្រុមហ៊ុនទាក់ទងឱ្យមកទទួលរង្វាន់នៅរោងចក្រ ខ្មែរ ប៊ែវើរីជីសផ្ទាល់! បងប្រុសម្ចាស់សំណាងធំ មានឈ្មោះ យ័ន សុខ មកពីខេត្តកំពត និងបងស្រីម្ចាស់សំណាងមួយរូបទៀត មានឈ្មោះ សួស សុខជា ជាអ្នកមកពីខេត្តកណ្តាល សុទ្ធសឹងតែមានរបរជាកសិករដូចគ្នា បានមកធ្វើឯកសារទទួលរង្វាន់ ខុសគ្នាត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ចៃដន្យជាងគេ គឺរូបគាត់ដែលជាប្រជាកសិករទាំងពីរ សុទ្ធតែត្រូវរង្វាន់ធំ លុយសុទ្ធ ១១,១១១ ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង វើក ក្រោយពីទិញយកមកពិសា ១ កំប៉ុងប៉ុណ្ណោះ បន្ទាប់ពីនឿយហត់អស់កម្លាំងពីការងារស្រែចំការ។ រៀបរ៉ាប់ដោយក្តីរំភើប បងប្រុស យ័ន សុខ បានបង្ហាញពីក្តីរំភើបឥតឧបមា មិននឹកស្មានថារូបគាត់អាចមានឱកាសឈ្នះចំនួនទឹកប្រាក់ច្រើនបែបនេះ ដោយគ្រាន់តែទិញភេសជ្ជៈប៉ូវកម្លាំង វើក ដែលជាផលិតផល ផលិតក្នុងស្រុកក្រោមស្នាដៃកូនខ្មែរបែបនេះ។ ជាបំណងប្រាថ្នាដែលតែងតែប៉ងជាយូរមកហើយ បងប្រុសមិនចាំយូរ នឹងយកប្រាក់រង្វាន់នេះ ទៅសាងសង់ផ្ទះថ្មី ជាទីជម្រកសមរម្យ ទូលំទូលាយមួយ ព្រោះការខិតខំជាមួយរបររាល់ថ្ងៃ សល់ត្រឹមផ្ទះតូចចង្អៀតមួយប៉ុណ្ណោះ។ មិនខុសគ្នាប៉ុន្មានទេ បងស្រីម្ចាស់រង្វាន់មកពីខេត្តកណ្តាល បានរៀបរាប់ទាំងក្តីត្រេកអរពន់ពេក ហើយក៏មានបំណងចង់យកប្រាក់រង្វាន់នេះទៅធ្វើផ្ទះឱ្យបានជាជម្រកសមរម្យសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសងបំណុលដែលមានលើខ្លួន និងចែកកូនចៅមួយចំណែក សម្រាប់ធ្វើដើមរកស៊ីផ្សេងៗ។ ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!
ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការអតិថិជន និងតម្រូវការទីផ្សារ ខ្មែរ ប៊ែវើរីជីស សម្រេចបង្ហាញសមាជិកថ្មី និងបានធ្វើការដាក់សម្ពោធ «ទឹកក្រូច អាយស៍ រសជាតិទំពាំងបាយជូរ» ជាផ្លូវការជូនដល់តំណាងចែកចាយ និងអតិថិជនទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ ថ្មី! ជាមួយអាយស៍ រសជាតិទំពាំងបាយជូរ ជាប់មាត់ជាប់ចិត្តហ្មង ខ្មែរ ប៊ែវើរីជីស ផ្ដល់ជូននូវរសជាតិថ្មី បទពិសោធន៍ថ្មី និងប្លែកអារម្មណ៍ដល់អតិថិជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី...