(ភ្នំពេញ)៖ ក្រោយស្ថានភាពតានតឹងភ្លាមៗនៅតាមបន្ទាត់ព្រំដែន ជីប ម៉ុង ប្រកាសឧបត្ថម្ភថវិកាចំនួន ៣ លានដុល្លារ អង្ករ ៣០០ តោន និងទឹកពិសាកម្ពុជាចំណុះ ១.៥ លីត្រ ចំនួន ៣ ម៉ឺនកេស ជូនដល់ប្រជាជនភៀសសឹក និងវីរកងទ័ពជួរមុខកម្ពុជា។ ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ១០០% តែងឆ្លើយតបយ៉ាងសកម្មទៅតាមស្ថានភាពប្រែប្រួលជាក់ស្តែង ដោយបានខ្នះខ្នែងរៀបចំថវិកា ស្បៀងអាហារ និងទឹកពិសាកម្ពុជា ភ្លាមៗដើម្បីប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន បង្ហាញពីស្មារតីតែមួយការពារបូរណភាពទឹកដី ជួយយកអាសារបងប្អូនខ្មែរក្នុងគ្រាលំបាក និងរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន។ ក្រុមហ៊ុន ជីប ម៉ុង ដែលមានពហុពាណិជ្ជកម្មជាង ១៤ បានឧបត្ថម្ភទឹកប្រាក់ជាហូរហែ ដែលមកដល់បច្ចុប្បន្នសរុបជិត ៦ លានដុល្លារ រួមបញ្ចូលសម្ភារៈប្រើប្រាស់ចំបាច់ជូនដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈរាប់ម៉ឺនកេស ជូនដល់បងប្អូនភៀសសឹក និងកងទ័ពជួរមុខ ក្នុងកាលៈទេសៈលំបាក ដើម្បីជាតិ និងប្រជាជនខ្មែរ។ ខ្មែរស្រលាញ់ខ្មែរ! ខ្មែរ រួបរួមគ្នា ដើម្បីកងទ័ពខ្មែរ ការពារបូរណភាពទឹកដីពេញដោយភាពអង់អាចក្លាហាន!
រាជធានីភ្នំពេញ ថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2025 – ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី បានចុះហត្ថលេខា “ភាពជាដៃគូយុទ្ធសាស្រ្តហិរញ្ញប្បទាន ដើម្បីលើកកម្ពស់តម្លៃទីផ្សារស្រូវអង្ករនៅកម្ពុជា” ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្នុងអគារ ជីប ម៉ុង ថៅវើរ។ កម្មវិធីនេះត្រូវបានចុះហត្ថលេខាពីសំណាក់អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង ជាមួយ អ្នកឧកញ៉ា ភូ...
(ព្រះវិហារ)៖ តបតាមប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុន ជីប ម៉ុង ដែលមានសហស្ថាបនិក លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បានចុះដោយផ្ទាល់ នាំយកថវិកាឧបត្ថម្ភរហូតដល់ទៅ ៤០ ម៉ឺនដុល្លារ ព្រមទាំងទឹកពិសាកម្ពុជា និងភេសជ្ជៈ ៥០០០ កេស ជូនកងទ័ពជួរមុខឈរជើងនៅព្រំដែនខេត្តព្រះវិហារ។...
ថ្មីសន្លាង ស្វាគមន៍ឆ្នាំ ២០២៥ របស់ ជីប ម៉ុង លែន ជាមួយការប្រកាស ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង ២ ធំៗព្រមគ្នាទី១ គម្រោង ហ្គ្រេនលែនម៉ាក ២៧១ និងទី២ មជ្ឈមណ្ឌលសន្និបាត និងអាពាហ៍ពិពាហ៍ ជីប ម៉ុងគម្រោង ហ្គ្រេនលែនម៉ាក ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត...
(ភ្នំពេញ ០៧ តុលា ឆ្នាំ២០២៣)៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរៀបចំធ្វើសន្និសិទសារព័ត៌មានស្តីពី «ខួប១ឆ្នាំរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល» ក្រោមវត្តមាន លោកស្រី អ្នកឧកញ៉ា ភាព...
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរៀបចំពិធីសម្ពោធជាផ្លូវការ ទីលានប្រណាំងឡាន MULTI-LEVEL INDOOR GO-KART ដំបូងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងទំហំវិនិយោគទឹកប្រាក់រហូតដល់ទៅជាង ៣លានដុល្លារអាមេរិក ស្ថិតនៅមជ្ឈមណ្ឌលកម្សាន Neo Games Oasis នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា...
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួម ក្នុងការទប់ស្កាត់ជំងឺកូវី១៩កន្លងមក ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ TYDA ត្រូវបានបង្កើតឡើង...