(ខេត្តបាត់ដំបង)៖ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ បានអញ្ជើញចុះទស្សនកិច្ចដោយផ្ទាល់នៅរោងម៉ាស៊ីនកិនស្រូវរបស់ អ្នកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃខ្សែចង្វាក់ផលិតកម្ម និងប្រសិទ្ធភាពនៃការប្រើប្រាស់ហិរញ្ញប្បទាន ដែលធនាគារបានផ្ដល់ជូន។ ដំណើរទស្សនកិច្ចនេះ គឺជាការបន្តសកម្មភាពបន្ទាប់ពីពិធីចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រហិរញ្ញប្បទាន កាលពីថ្ងៃទី២៨...
ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេស មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាមួយគុណភាពសំណង់ល្អដាច់គេ ហើយជាលើកដំបូងបំផុតដែល ជីប ម៉ុង លែន បានផ្តល់ជូនប្រូម៉ូសិនដ៏វិសេសវិសាល នារដូវកាលចូលឆ្នាំចិនដែលរួមមានដូចជា៖ រួសរាន់ឡើង សម្រេចចិត្តថ្ងៃនេះ មុនឱកាសដ៏ល្អនេះកន្លងផុតទៅ! ក្លាយជាម្ចាស់ផ្ទះនៅ ជីប ម៉ុង លែន ជាមួយការទិញផ្ទះសម្រាប់ការរស់នៅប្រកបដោយភាពជឿជាក់ មានតម្លៃល្អ ទីតាំងល្អឥតខ្ចោះ និងអត្ថប្រយោជន៍ពិសេសដ៏ច្រើនសន្ធឹកសន្ធាប់។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់៖...
ឱកាសពិសេសដែលមិនគួរមើលរំលង! នាពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ Parkland Condo TK ដែលជាខុនដូអភិវឌ្ឍដោយជីប ម៉ុង លែន មានកិត្ដិយសនាំមកនូវប្រូម៉ូសិន សម្រាប់ការវិនិយោគដ៏ឆ្លាតវៃ ជាមួយទីតាំងយុទ្ធសាស្រ្តដ៏ល្អឥតខ្ចោះ។ ពិសេសមែនទែន! អតិថិជននឹងទទួលបានប្រម៉ូសិនដែលមិនធ្លាប់មានពីមុនមក៖ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់៖ ជីប ម៉ុង លែន សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌក្នុងការផ្តល់ជូនខាងលើនេះគ្រប់ពេលដោយពុំចាំបាច់ជូនដំណឹងជាមុន។
(ភ្នំពេញ)៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំដែលបានចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ធនាគារ ជីប ម៉ុង បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនយោធិនពលីជីវិត និងយោធិនពិការ នៅក្នុងប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ការចូលរួមលុបបំណុលទាំងស្រុងរបស់ធនាគារ ជីប ម៉ុង គឺជាការចូលរួមសម្រាលបន្ទុកបន្ថែមដល់យោធិនខ្មែរ និងក្រុមគ្រួសាររបស់វីរកងទ័ព...
(ភ្នំពេញ)៖ ជីប ម៉ុង បើកសម្ពោធផ្សារទេសចរណ៍បែបខ្មែរ «ភូមិខ្មែរអ្នកធ្វើ» ដំបូងគេនៅកម្ពុជា ដែលបង្ហាញពីទីតាំងទេសចរណ៍ថ្មីមួយ បណ្តុំទៅដោយសិល្បៈវប្បធម៌ខ្មែរ ក្រោមវត្តមានចូលរួមពីលោកអ្នកឧកញ៉ា ភាព ហៀក, លោកជំទាវ តែ សុវណ្ណី, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នៅខាងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជីប ម៉ុង បានបង្កើតផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ក្នុងគោលបំណងផ្សារភ្ជាប់ផលិតផលខ្មែរទៅនឹងវិស័យទេសចរណ៍ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិពីភាពសម្បូរបែបនៃផ្សារទំនើប ក្រោមភាពច្នៃប្រឌិតនៃសហគ្រិនខ្មែរ។ «ភូមិខ្មែរអ្នកធ្វើ» គឺជាផ្សារទេសចរណ៍ដំបូងគេ ដែលបង្កប់ទៅដោយអត្តសញ្ញាណជាតិ ជាមួយនឹងរសជាតិដើមនៃមុខម្ហូបខ្មែរ ព្រមទាំងមានការតាំងលក់គំនូរបុរាណ ចម្លាក់ ហូលផាមួង គ្រឿងអលង្ការ និងរបស់របរជាច្រើនមុខទៀត ដែលសុទ្ធសឹងជាទម្រង់សិល្បៈធ្វើឡើងដោយស្នាដៃប្រជាជនតាមបណ្តាខេត្តផ្សេងៗគ្នា ប្រៀបដូចជាភូមិខ្មែរមួយ ដែលមានគ្រប់ផលិតផលបង្កើតឡើងដោយដៃខ្មែរ។ ជាពិសេស «ភូមិខ្មែរអ្នកធ្វើ» គឺជាការបង្ហាញសិល្បៈហត្ថកម្មប្រពៃណីខ្មែរ ពីការរៀបបាយសី ឬចាក់ផ្កា រួមទាំងសកម្មភាពសិល្បៈផ្សេងទៀត ពីរ ទៅ បីដង ជារៀងរាល់ចុងសប្តាហ៍ ដើម្បីជាការផ្សព្វផ្សាយចំណេះដឹង និងផ្នត់គំនិតអភិរក្ស ការពារវប្បធម៍ប្រពៃណីខ្មែរទៅដល់កូនខ្មែរជំនាន់ក្រោយ។ ផ្សារទេសចរណ៍ខ្មែរ «ភូមិខ្មែរអ្នកធ្វើ» បើកដំណើរការជារៀងរាល់ថ្ងៃ ពីម៉ោង១០ព្រឹក ដល់ ៩យប់ នៅផ្សារទំនើប ជីបម៉ុង...
(ភ្នំពេញ មេសា ២០២៥) ៖ នៅក្នុងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) និង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដែលជាក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងជំរុញភាពរីកចម្រើនរួម កំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពជាតិ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប...