អត្ថបទ
ក្រុមហ៊ុន អឺបេនលែន បង្កើតកម្មវិធី «សប្បុរសធម៌ចន្ទគីរី» ដើម្បីបរិច្ចាគសម្ភារសិក្សា ដល់កុមារនៅសហគមន៍ ស្ទឹងព្រែកត្នោត
ក្រុមហ៊ុន អឺបេនលែន បានបង្កើតកម្មវិធី«សប្បុរសធម៌ចន្ទគីរី»ដំបូងបង្អស់ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអប់រំនៅក្នុងសហគមន៍៍នៅជុំវិញតំបន់បុរីចន្ទគីរី ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ 2 និងត្រឹមតែ 5នាទីពីមហាវិថី សម្តេចហ៊ុន សែន (ឬផ្លូវ60ម៉ែត្រ)។ គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីសប្បុរសធម៌នេះ គឺដោយសារការមើលឃើញពីសារៈសំខាន់នៃការអប់រំ ជាពិសេសការជួយសម្រួលដល់ការលំបាកដល់់សិស្សានុសិស្សនៅក្នុងសហគមន៍នេះ ដែលកំពុងជួបប្រទះនូវបញ្ហាកង្វះសម្ភារសិក្សាប្រចាំថ្ងៃដោយការចែកជូននូវកង់ សៀវភៅ កាតាប និងសម្ភារៈសិក្សាផ្សេងៗ។ ដោយឈរលើទស្សនៈជឿជាក់ទៅលើភាពប្រសើររឡើងជាងមុន ក្នុងនោះការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសហគមន៍ ក៏ជាគោលដៅអាទិភាពមួយរបស់ក្រុមហ៊ុន...