ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Gazprom របស់រុស្ស៊ីថា ប្រទេសមួយចំនួននៅអឺរ៉ុប នៅតែបន្តទិញហ្គាសពីរុស្ស៊ី
បរទេស៖ លោក Aleksey Miller នាយកប្រតិបត្តិក្រុមហ៊ុន Gazprom បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ Rossiya-1 ថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបមួយចំនួនដែលពីមុនបានទទូចថា ពួកគេនឹងឈប់ទិញឧស្ម័នរុស្ស៊ីទាំងស្រុងនោះ គឺនៅតែទទួលបានប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីដដែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយកប្រតិបត្តិលោក Aleksey Miller មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីបរិមាណឧស្ម័នរុស្ស៊ីដែលប្រជាជាតិសហភាពអឺរ៉ុបកំពុងទទួលបានពីរុស្ស៊ីនោះទេ...