ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Raytheon នឹងអភិវឌ្ឍន៍ មីស៊ីលនុយក្លេអ៊ែ វាយប្រហាររយៈចម្ងាយឆ្ងាយ Standoff ក្នុងកុងត្រា ២ពាន់លានដុល្លារ
បរទេស៖មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រគល់កុងត្រាមួយឲ្យទៅក្រុមហ៊ុនការពារជាតិ Raytheon មានទំហំជាទឹកប្រាក់រហូតដល់ទៅចំនួន២ពាន់លានដុល្លារ ដើម្បីឲ្យធ្វើការអភិវឌ្ឍមីស៊ីលសមត្ថភាពនុយក្លេអ៊ែថ្មីមួយ។ កុងត្រា ដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នោះ ស្នើឲ្យធ្វើការអភិវឌ្ឍមីស៊ីលថ្មីនេះរហូតដល់ឆ្នាំ២០២៧ ជាពេលការតេស្តសាងល្បងការហោះហើររបស់វាដំបូងអាចនឹងកើតមានឡើង ហើយការសម្រេចចិត្តស្តីពីផលិតកម្មវា អាចនឹងត្រូវបានធ្វើឡើង។ គួរបញ្ជាក់ថា ស៊ែរីនៃអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ Long-Range Standoff ដែលបាញ់ចេញពីអាកាសនេះ នឹងយកមកប្រើជំនួសមីស៊ីលវាយប្រហារពីអាកាស AGM-86 ដែលដាក់ប្រើការដំបូងក្នុងឆ្នាំ១៩៨២។ យោងតាមសេចក្តីរាយការណ៍មួយ...