ព័ត៌មានជាតិ
ក្រសួងការងារ និងក្រុមហ៊ុនHuawei នឹងបន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកបច្ចេកវិទ្យា
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យាHuawei ប្រចាំនៅប្រទេសកម្ពុជាដែលដឹកនាំដោយលោក YAO Yuya នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះដែលបានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាប្រមាណ១០០០នាក់ជារៀងរាល់ឆ្នាំលើការបណ្តុះបណ្តាលបច្ចេកវិទ្យា...