ព័ត៌មានអន្តរជាតិ
ក្រុមហ៊ូទីនៅយេមែន អះអាងថា អ៊ីស្រាអ៊ែលបើកការវាយប្រហារ សម្លាប់អ្នកសារព័ត៌មានអស់ ២៦នាក់
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេមែនបាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិក២៦ នាក់នៃបណ្តាញផ្សព្វផ្សាយក្នុងស្រុក គឺក្នុងចំណោមមនុស្ស ៤៦នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលលើ រដ្ឋធានីសាណាកាលពីថ្ងៃពុធ។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះបាននិយាយថា ការវាយប្រហារបានបំផ្លាញការិយាល័យ របស់កាសែតពីរទីតាំង គឺថ្ងៃទី ២៦ ខែកញ្ញា និងក្រុង Al-Yemen នៅទីលាន...