Covid-19
ក្រុមអ្នកជំនាញយូអិន ជំរុញឲ្យ G7 ធានាថាបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នឹងទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដោយស្មើភាព
យូអិន៖ ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់មេដឹកនាំ ក្រុមប្រទេសទាំង៧ (G7) ធ្វើយ៉ាងណាឲ្យប្រជាជន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្មើភាពគ្នានិងមិនអនុញ្ញាត ឲ្យប្រាក់ចំនេញបំផ្លាញសុខភាព និងសមធម៌សកលនោះឡើយ។ អ្នកជំនាញបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយមុនពេលកិច្ចប្រជុំកំពូល G7 ដែលត្រូវបានធ្វើឡើង នៅក្នុងចក្រភពអង់គ្លេសថា “មនុស្សគ្រប់រូបមានសិទ្ធិទទួលបាន វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាព ប្រសិទ្ធភាព ទាន់ពេលវេលា...