Covid-19
សមត្ថកិច្ចចុះបិទក្លឹប កំសាន្តខារ៉ា ឡូហ្សិត២ នៅតាខ្មៅ ក្រោយរកឃើញ បុគ្គលិកម្នាក់ ឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ បុគ្គលិកក្លឹបខារ៉ាអូខេឈ្មោះឡូហ្សិត២ ចំនួន៧៤ នាក់ (ប្រុស១១នាក់)ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រៃកលពៅ បន្ទាប់ពីរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយក៏បានអាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្ស៊ិត២) ផងដែរ។នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ការបិទនេះ បន្ទាប់ពីរកឃើញ ប្តីរបស់ស្រ្តីម្នាក់ធ្វើការនៅក្លឹបកម្សាន្ត N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញមានផ្ទុកជំងឺកូវីដ-១៩ ។...