ព័ត៌មានជាតិ
អាជ្ញាធរខេត្តកែប ឲ្យផ្អាកការមង្គលការ ជប់លៀង និង ជួបជុំផ្សេងៗ
ភ្នំពេញ ៖ រដ្ឋបាលខេត្តកែប បានប្រកាសការ ផ្អាករៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ តាមបែបសាសនានា ជាបណ្តោះអាសន្ន ក្នុងភូមិសាស្ត្រ ខេត្តកែប ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ រហូតដល់មានការជូនដំណឹង ជាថ្មី ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ៕