ពោធិ៍សាត់ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានបន្តចុះបង្ក្រាបបទល្មើស កាប់រុករាន ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ដែលនៅថ្ងៃទី៤ នៃយុទ្ធនាការនេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនមនុស្ស ៤នាក់...
ភ្នំពេញ៖ ដោយមានក្ដីអាណិត អាសូរ ចំពោះសត្វសុនខ ដែលត្រូវក្រុមឈ្មួញដឹកយកទៅបម្រុងនឹងលក់នៅលើទីផ្សារ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជួយសង្គ្រោះជីវិតសត្វសុនខចំនួន២០ក្បាល ដោយទិញ យកទៅព្រលែងក្នុងវត្តមួយកន្លែង ក្នុងខេត្តពោធិ៍សាត់។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ លោក ខូយ រីដា បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ជួយសង្រោះសុនខ២០ក្បាល...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រជាកសិករធ្វើស្រែនៅក្នុងខេត្តពោធិ៍សាត់ មានការវិវត្តន៍ការធ្វើស្រែ ពីទម្លាប់តាមបែបបុរាណ ធ្វើម្តងក្នុង១ឆ្នាំ មកធ្វើច្រើនដង ដោយសារការអភិវឌ្ឍន៍បច្ចេកទេសធ្វើស្រែ រហូតទាញឲ្យទឹក ក្នុងការផ្គត់ផ្គង់មានការខ្វះខាត ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្តអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបានផ្តល់បទសម្ភាសន៍ ដល់មជ្ឈមមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃទី២៥...
ពោធិ៍សាត់: នៅព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត តំណាងអោយលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្គត់ផ្គង់បែងចែកទឹក សម្រាប់ប្រជាកសិករធ្វើស្រែប្រាំង ជំហ៊ាន២ របស់ប្រជាកសិករ នៅតាមបណ្តាស្រុក/ក្រុង ទាំង៥គឺក្រុងពោធិ៍សាត់ ស្រុកកណ្តៀង...
ពោធិ៍សាត់: លោក គន់ គីម អគ្គនាយកសមាគម អតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៤ បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងថ្មី ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់។ ពិធីនោះបានធ្វើឡើងនៅសាលប្រជុំ នៃ រដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់...
ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២៣ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និង សំណេះសំណាល ជាមួយបងប្អូនអាជីវករ ដែលកំពុងលក់ដូរ នៅក្នុងផ្សារបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់...
ពោធិ៍សាត់ : រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីអកអុំបុក សំពះព្រះខែ និង បណ្តែតប្រទីបរយះពេល ៣ ថ្ងៃ(២៦-២៧ -២៨) ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅលើបុរីវប្បធម៌កោះសំពៅមាសដងស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះដោះស្រាយវិវាទដីធ្លី រវាងប្រជាជនចំណូលស្រុក ជាង៣០គ្រួសារ មកពីបណ្តាខេត្តផ្សេងៗ ជាមួយទីតាំងដីឈរជើង កងរថក្រោះរបស់កងទ័ពជើងគោគ ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ។ បើតាមលោកអភិបាលខេត្ត បានឱ្យដឹងថា ជាលទ្ធផលសម្របសម្រួល តាមគោលនយោបាយឈ្នះឈ្នះ នឹងបញ្ចប់បញ្ហានៅពេលខាងមុខ...
ភ្នំពេញ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានផ្ដល់ក្ដីសង្ឃឹម សម្រាប់ប្រជាកសិករ ក្នុងការបង្ករបង្កើនផល ដំណាំស្រូវ ខណៈអាងស្តុកទឹក ទំនប់ទី៣និងទី៥ មានសភាពពេញប្រៀប និងកំពុងបើកទ្វារទឹកបញ្ចូល ទៅគ្រប់គោលដៅ ។ ការផ្ដល់ក្ដីសង្ឃឹមនេះ ធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្ត អញ្ជើញពិនិត្យស្ថានភាពទឹក និងចុចប៊ូតុង ស្វ័យប្រវត្តិបែងចែកទឹក...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ស្រុកក្រគរ និងស្រុកកណ្តៀង, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៨ ខែធ្នូ...