ភ្នំពេញ ៖ លោក សែម ប៉ាត នាយក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគីរី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គ១របស់វិទ្យាស្ថាន បានផ្តោតលើការរៀន ទ្រឹស្តីក្នុងថ្នាក់ និងការអនុវត្តន៍ផ្ទាល់ជាគោល ។ លោកបន្តថា តាមរយៈវិធីសាស្រ្តទាំងនេះ សិក្ខាកាមដែលជាយុវជន អាចមានចំណេះជំនាញពិត បូករួមទាំងទ្រឹស្តី បន្ទាប់ពីបញ្ជប់វគ្គសិក្សា រយៈពេល៤ខែ...
ភ្នំពេញ៖លោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តរតនគីរី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល គឺជាឱកាសល្អសម្រាប់ខ្មែរជនជាតិដើមភាគតិចដើម្បីប្រែក្លាយពីការប្រកបរបរបែបប្រពៃណីមកជារបរបែបបច្ចេកទេសវិជ្ជាជីវៈដែលមានចំណូលខ្ពស់និងមានភាពឋិតថេរ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅបានបើកបវេសនកាលជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ លោកថា៖«យើងដឹងហើយថាបងប្អូនជនជាតិដើមរបស់យើងគាត់ចូលព្រៃអាស្រ័យផលដែលជាមុខរបរចិញ្ចឹមជីវិតជាប្រពៃណីរបស់ពួកគេ ប៉ុន្តែចាប់តាំងពីបើកឱ្យមានការចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាល យើងឃើញមានជនជាតិភាគតិចរបស់យើងមកចុះឈ្មោះចូលរៀនដែរ»។ បើតាមលោក សែម ប៉ាត...