ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីជូនដំណឹង អំពីការទទួលបានលទ្ធផល អ្នកជំងឺកូវីដ-១៩ មានផ្ទុកមេរោគប្រភេទថ្មី (Delta) ចំនួន ៧នាក់ទៀត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០នាក់ថ្មី និងមានករណីជាសះស្បើយ១៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១២៧នាក់ និងកំពុងសម្រាកព្យាបាល ៣០៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២១នាក់ និងកំពុងសម្រាកព្យាបាល ចំនួន២៨៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១បានចេញប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ចំនួន ៣៥នាក់ ដែលជាករណីពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៥៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៦នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្ន ទីតាំងផ្ទះសំណាក់ពន្លឺថ្មី និងអាហារដ្ឋានរីករាយ ស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ខណៈរកឃើញអ្នកឆ្លងថ្មី ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣១នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៣នាក់ និងកំពុងសម្រាកព្យាបាល ១៧៦នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦១នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៣នាក់ និងកំពុងសម្រាកព្យាបាល ១០៧នាក់៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងក្រុមគ្រូពេទ្យប្រចាំគោលដៅ មណ្ឌល ចត្តាឡីស័កក្នុងខេត្ត បានត្រួតពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សចំពោះអ្នកសង្ស័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើដំណើរមកពីរាជធានី បណ្ដាខេត្តផ្សេងៗក្នុងប្រទេស និងពលករមកពីក្រៅប្រទេស ចូលមកកាន់ខេត្តស្ទឹងត្រែង ក្នុងនោះបានរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការត្រួតពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សចំពោះ អ្នកសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើដំណើរមកពីរាជធានី និងបណ្ដាខេត្តផ្សេងៗ ចូលមកកាន់ខេត្តស្ទឹងត្រែង នៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង-ខេត្តក្រចេះ ដោយក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានរកឃើញរណី វិជ្ជមានជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ១នាក់ ភេទស្រី មានកូនតូចៗ ៣នាក់៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានរកឃើញករណីវិជ្ជមាន ជាលើកដំបូង នៅភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លើស្រីម្នាក់អាយុ២៤ឆ្នាំ ៕