ព័ត៌មានជាតិ
សន្និសីទ «ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន» នៅខែក្រោយនេះ នឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការ ក្នុងនាមរដ្ឋបាលខេត្តក្រុង រវាងប្រទេសយើងទាំងពីរ
ភ្នំពេញ៖ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំពឹងថា ការរៀបចំនូវសន្និសីទ «ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន» នៅខែក្រោយនេះនឹងពង្រឹងកម្លាំង នៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្ត-ក្រុង រវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង។ ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន ព្រឹកថ្ងៃទី២៥ ខែតុលា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិនមានប្រសាសន៍ថា ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីទាក់ទាញភ្ញៀវទេសចរ...