ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីស៊ុយអែត នឹងចាកចេញពីតំណែង នៅក្នុងខែវិច្ឆិកានេះ
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសស៊ុយអែតលោក Stefan Lofven បានប្រកាសកាលពី ថ្ងៃអាទិត្យម្សិលមិញថា លោកនឹងសម្រេចចិត្ត ចាកចេញពីតំណែងហើយ នាខែវិច្ឆិកាខាងមុខ ទាំងមេដឹកនាំបក្សផង និងនាយករដ្ឋមន្ត្រីផង។ ការប្រកាសដែលបានបង្ក ការភ្ញាក់ផ្អើលនេះបានធ្វើឡើង ដោយមេដឹកនាំរបស់ គណបក្សសង្គមប្រជាធិបតេយ្យរូបនេះ ដោយផ្ទាល់និងនៅក្នុងអំឡុងពេល នៃពីធីថ្លែងសន្ទរកថា ប្រចាំឆ្នាំរបស់បក្ស សម្រាប់រដូវក្តៅនេះ។ លោកបន្តបែបនេះថា ខ្ញុំបានដឹកនាំបក្សអស់រយៈពេលជាង...