ព័ត៌មានជាតិ
ស្រ្តីខ្ចីលុយតាមប្រព័ន្ធអនឡាញ ដាក់ពាក្យប្តឹងម្ចាស់កម្ចីអនឡាញ
ភ្នំពេញ ៖ ស្ត្រីម្នាក់ បានដាក់ពាក្យបណ្តឹងម្ចាស់ប្រាក់កម្ចីអនឡាញម្នាក់ ក្រោយបង្ហោះរូបខ្លួនបរិហារកេរ្តិ៍ជាសាធារណៈលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីការខ្ចីលុយនេះ ។ ស្រ្តីរូបនេះ មានឈ្មោះ ធាន សាមួន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ពាក់ពន្ធ័ករណីវិវាទចងការប្រាក់តាមអនឡាញ។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃ២៣ មិថុនា ។...