ព័ត៌មានអន្តរជាតិ
ពលរដ្ឋតិចបំផុត ៨៨នាក់ ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់ នៅភាគពាយព្យ ប្រទេសនីហ្សេរីយ៉ា
ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នំា២០២១ថា ប៉ូលិសក្នុងស្រុកបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្សចំនួន ៨៨នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការវាយប្រហារ ដោយក្រុមចោរប្លន់ នៅរដ្ឋ Kebbi ស្ថិតនៅភាគពាយព្យ នៃប្រទេសនីហ្សេរីយ៉ា ។ លោក Nafi’u Abubakar អ្នកនាំពាក្យមកពីរដ្ឋខាងលើ បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន នៅរដ្ឋធានីBirnin...