កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ពិធីសំណេះសំណាលរវាងប្រព័ន្ធសារព័ត៌មានចិន និងឡាវអំពី”ខ្សែក្រវាត់និងផ្លូវ”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងព័ត៌មាន វប្បធម៌និងទេសចរណ៍នៃប្រទេសឡាវបានប្រារព្ធធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ រដ្ឋធានីប្រទេសឡាវ ។ លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក Phosy Keomanivong អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍នៃប្រទេសឡាវបានអញ្ជើញចូលរួមពិធីសំណេះសំណាលព្រមនិងថ្លែងសុន្ទរកថា ។ លោក Hu Jinjun...
នៅថ្ងៃទី ៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះសន្និបាតផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា“ខ្សែក្រវាត់និងផ្លូវ”លើកដំបូង ។ លោក Xi Jinping បានលើកឡើងថា វេទិកាកំពូល”ខ្សែក្រវាត់ និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ បានបើកធ្វើដោយជោគជ័យ ហើយការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគឺជាផ្នែកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ ភាគីចិននឹងបន្តប្រកាន់ខ្ជាប់ស្មារតីផ្លូវសូត្រដែលមានសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ការបើកចំហនិងបរិយាបន្ន ការរៀនសូត្រទៅវិញទៅមក...
“ ផ្លូវសូត្របៃតងអាចជួយឱ្យយើងដើរចេញពីផ្លូវទ័ល ដើរតាមផ្លូវថ្មីមួយសម្រាប់ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិនិងភពផែនដី ។” ក្នុងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបីដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាដូចពោលខាងលើដែលបានញ៉ាំងឱ្យអង្គប្រជុំមានចំណាប់អារម្មណ៍និងប្រតិកម្មដូចគ្នាយ៉ាងខ្លាំង ។ ពណ៌បៃតងជា លក្ខណៈពិសេសពីឬសគល់របស់“ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ស្ថានីយអគ្គិសនីដើរដោយថាមពលប្រព័ន្ធPVនៅខ្ពង់រាបនៃអាមេរិកខាងត្បូង គម្រោងស្ថានីយអគ្គិសនីដើរដោយកម្លាំងខ្យល់ធំជាងគេនៅអាស៊ីកណ្តាល និងស្ថានីយវារីអគ្គិសនីដែលសាងសង់នៅទន្លេអាស៊ីខាងត្បូង ។ល។ គម្រោងរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ទាំងនេះបានជួយបន្ធូរបន្ថយកង្វះខាតថាមពលក្នុងតំបន់ ហើយបានលើកកម្ពស់កម្រិតប្រើប្រាស់ថាមពលស្អាត...