នយោបាយ
លោក រ៉ុង ឈុន ប្រកាសដើរចេញពី គណបក្សភ្លើងទៀន ទៅរួមរស់ជាមួយ គណបក្សកម្លាំងជាតិ
ភ្នំពេញ ៖ លោក រ៉ុង ឈុន ដែលគេស្គាល់ថា ជាអ្នកនយោបាយចាស់វស្សាម្នាក់របស់ក្រុមប្រឆាំង ហើយបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លៀងទៀន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសដើរចេញពីគណបក្សភ្លើងទៀនហើយ ទៅរួមរស់ជាមួយ«គណបក្សកម្លាំងជាតិ»ដែលទើបនឹងបង្កើតថ្មី។ ការប្រកាសដើរចេញពីគណបក្សភ្លើងទៀននេះ ត្រូវបានលោក រ៉ុង ឈុន បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយលោកបានធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររបស់លោកអមដោយ លោក ជា មុនី...