ព័ត៌មានជាតិ
គណបក្សកាន់អំណាច ស្នើតុលាការអនុវត្តច្បាប់ ចំពោះបុគ្គលជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬអង្គការមិនមែនរដ្ឋាភិបាល ប្រព្រឹត្តិខុសច្បាប់
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនៅកម្ពុជា បានស្នើទៅកាន់តុលាការឲ្យអនុវត្តច្បាប់ ចំពោះបុគ្គលជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា នាថ្ងៃ៦ កុម្ភៈ ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់ខ្លួន បានដាក់ពាក្យប្ដឹងលោក ស៊ឹង សែនករុណា អនុប្រធានសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យផ្តន្ទាទោសតាមផ្លូវច្បាប់...