ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី១៣ ឧសភា បានចេញ បញ្ជាឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាពីផ្នែកច្បាប់ ពាក់ព័ន្ធការអំពាវនាវ ឲ្យមានការប្រមូលកម្លាំង របស់គណបក្សភ្លើងទៀនដើម្បីតស៊ូមតិ ដោយសន្តិវិធី ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បដិសេធមិនចុះបញ្ជីឲ្យបក្សនេះ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាត់វិធានការ ចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈកម្ពុជាកំពុងតែរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ។ តាមរយៈសារជាសំឡេង ជាង៧នាទី សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លើងទៀន កុំចូលរួមសកម្មភាពណាមួយ ជាមួយមេដឹកនាំបក្សភ្លើងទៀនឱ្យសោះ និងបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាតឱ្យក្រុមប្រឆាំង ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន៦រូប ចូលជួបពិភាក្សា នៅរសៀលថ្ងៃសុក្រទី១២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃនេះ ក្រោយពីលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀត ស្នើសុំជួប ប៉ុន្តែមិនដឹងថា ជំនួបនេះ នឹងផ្តោតលើបញ្ហា អ្វីនោះទេ ខណៈបក្សភ្លើងទៀននេះ កំពុងជួបបញ្ហា ក្នុងការបំពេញលក្ខខណ្ឌចុះបញ្ជីបេក្ខជន...
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានពន្យល់បញ្ជាក់យ៉ាងច្បាស់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញ ដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ តាមរយៈលិខិតផ្ញើរជូនលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៨...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ទៀត ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រឹមរយៈ៥ថ្ងៃ ។ តើចំពោះលក្ខខណ្ឌតម្រូវ របស់ គ.ជ.ប ដោយទុកពេលឲ្យ៥ថ្ងៃទៅបក្សភ្លើងទៀននោះ តើបក្សនេះនឹងអាចអនុវត្តទាន់ពេលវេលាឬយ៉ាងណា? ។ គ.ជ.បឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌបែបនេះ ដោយសារបក្សភ្លើងទៀន ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយ តាមច្បាប់ ស្តីពីការបោះឆ្នោត។...
ខេត្តព្រះសីហនុ៖ មិនទាន់ដឹងអ្វីផង គណបក្សភ្លើងទៀន ដែលស្ថិតក្នុងភាពស្រពិចស្រពិល ទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង ជាពិសេសគ្មានមេដឹកនាំច្បាស់លាស់ផងនោះ ត្រូវបានក្រុមសកម្មជនរបស់ខ្លួន ចាប់ផ្ដើមបើក កកាយ ចំពោះទង្វើមិនសមរម្យជាច្រើន ដែលគេអាចនិយាយបានថា បក្សពួកនិយម អ្នកស្មោះត្រង់បានត្រឹមគេបណ្ដេញចេញពីបក្ស។ ជាក់ស្ដែងនៅលើបណ្ដាញសង្គម មួយរយៈនេះ សកម្មជនដែលគេស្គាល់ថា ជាអ្នកស្មោះស្ម័គ្រជាគណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ បានបង្ហោះសារជាច្រើន ចំពោះទង្វើរបស់ថ្នាក់លើ ក្រោយចាត់តាំង លោក...
ខេត្តព្រះសីហនុ៖ តំណាងនិងសកម្មជនគណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ នៅមួយរយៈពេលចុងក្រោយនេះ បានចេញមកហែកកេរ្ដិ៍ ទម្លាយនូវភាពមិនប្រក្រតី និងបក្ខពួកនិយម ជាច្រើន របស់គណបក្ស ព្រមទាំងបានចោទប្រកាន់ ថា មានគម្រាមកំហែងក្រុមប្រឹក្សាជាប់ឆ្នោត បន្ថែមទៀតផង។ ការចេញមកហែកកេរ្ដិ៍ទម្លាយនេះ ធ្វើឡើងបន្ទាប់ពីពួកគេមើលឃើញនូវទង្វើ មិនសមរម្យ ជាច្រើន របស់លោក គឹមសួរ ភីរិទ្ធ និងបក្ខពួក ដែលត្រូវបានជ្រើសតាំង...
ភ្នំពេញ៖ នៅក្នុងស្ថានភាពនយោបាយកម្ពុជា បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច និងបក្សនយោបាយជាច្រើនទៀត បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងនោះបក្សនយោបាយ ដែលគេសម្លឹងឃើញថា ជាដៃគូប្រកួតប្រជែងយ៉ាងស្រួចស្រាល ជាមួយគណបក្សកាន់អំណាចនោះ គឺគណបក្សភ្លើងទៀន ដែលមិនទាន់...
ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសមាជវិសាមញ្ញគណបក្ស ដោយបានជ្រើសតាំងមន្រ្តី៣រូប បន្ថែមទៀត ឱ្យធ្វើជាអនុប្រធានបក្ស។ មន្រ្តីទាំង៣រូបនោះ រួមមាន៖ លោក រ៉ុង ឈុន ដែលទើបនឹងប្រកាស ហក់ចូលធ្វើនយោបាយសារជាថ្មីជាគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលកំពុងរងពាក្យបណ្ដឹងនៅតុលាការពីសំណាក់គណបក្សកាន់អំណាច និងលោក...