ភ្នំពេញ៖ ទោះបីជាគណបក្សភ្លើងទៀន មានការកម្លាំងប្រមូលផ្តុំទៅដោយ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ និងមេអង្គការ សហជីពចូលរួមក្នុងជីវភាព នយោបាយជាមួយយ៉ាងណាក៏ដោយ ក៏លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សកាន់អំណាច គ្មានការភ័យខ្លាច ព្រួយបារម្ភ ឬស្លន់ស្លោជាមួយដែរ។ ការមិនខ្លាច ឬព្រួយបារម្ភនេះរបស់លោក សុខ ឥសាននេះ ដោយសារអ្នកទៅចូលរួមជាបក្សប្រឆាំងនេះ សុទ្ធតែពួកប្រឆាំង...
ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការតែងតាំង លោក គីមសួរ ភីរិទ្ធ ជាអ្នកនាំពាក្យរបស់គណបក្ស។ ការតែងតាំងនេះ ត្រូវបានចុះ ហត្ថលេខា ដោយលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន។
ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា មន្ត្រីគណបក្សភ្លើងទៀន ៩នាក់ នៅខេត្តកំពង់ធំ បានសម្រេចចិត្តវិលមករួមរស់ ជាមួយគណបក្សប្រជាជន ក្រោមម្លប់ សម្តេចតេជោ ហ៊ុន សែន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២...
ភ្នំពេញ៖ រូបថតជាច្រើនសន្លឹក នៃការជួបជុំគ្នា រវាងមេដឹកនាំគណបក្សភ្លើងទៀន និងក្រុមឧទ្ទាម ដឹកនាំដោយទណ្ឌិត សម រង្ស៊ី អេង ឆៃអ៊ាង និង មួ សុខហួ នៅក្នុងបរិវេណវត្តភ្នំសេរី របស់សង្ឃ ប៊ុត ប៊ុនតិញ ត្រូវបានទម្លាយដោយគណនីហ្វេសប៊ុក «កុមារ ពេជ្រ»។ ការបែកធ្លាយនេះ ត្រូវបានគេមើលឃើញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ដែលបានចេញ សេចក្តីថ្លែងការណ៍ថ្កោលទោស អ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមសំណើររបស់សម្ដេច។ នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះ ថា...
ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយបានប្រកាសបដិសេធ ចំពោះការចោទប្រកាន់នានា អំពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងលោក សម រង្ស៊ី។ តាមរយៈសេចក្ដីថ្លែងការណ៍ របស់គណបក្សភ្លើងទៀន សូមបញ្ជាក់នូវជំហររបស់ខ្លួន ជាសាធារណៈ ដូចខាងក្រោម៖ -គណបក្សភ្លើងទៀន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅកាន់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សភ្លើងទៀនប្រញាប់ចាកចេញពីបក្ស ចេញមុខបញ្ជាក់ជំហរ និងបកស្រាយករណីទណ្ឌិតសម រង្ស៊ី ជេរប្រមាថព្រះមហាក្សត្រ។ ការប្រាប់ចំៗឱ្យថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ធ្វើការបកស្រាយបញ្ជាក់នេះ បន្ទាប់ពីសម្តេចបានអះអាងថា សម្ដេចបានទទួលខ្សែអាត់សំឡេង របស់ថ្នាក់ដឹកនាំគណបក្សនេះ បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងកិច្ចប្រជុំនានា ជាមួយទណ្ឌិត សម រង្ស៊ី...
ភ្នំពេញ៖ក្នុងឱកាសអញ្ជើញសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សភ្លើងទៀនត្រូវប្រញាប់ផ្ដាច់ខ្លួនចេញពីទណ្ឌិតសម រង្ស៊ី ។ បន្ថែមពីនេះសម្ដេចតេជោបានប្រាប់ទៅកាន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមួយចំនួនដូចជា លោក ទាវ វណ្ណុល សុន ឆ័យ...
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌ មានកម្ពុជា-ចិន បានប្រកាសគាំទ្រជំហរអ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត សកម្មជនបក្សភ្លើងទៀន ដែលបាននិយាយថា គណបក្សភ្លើងទៀន មិនឆោតល្ងង់ទៅចងសម្ព័ន្ធភាព ជាមួយអ្នកគ្មានភាពស្មោះត្រង់ ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) កាលពីថ្ងៃ២៦ កក្កដា...
“គណបក្សភ្លើងទៀន” ដើមឡើយមានឈ្មោះថា “គណបក្សសមរង្ស៊ី ’’ដែលកាលពីដំបូងស្ថិតក្រោមការដឹកនាំ ដោយផ្ទាល់របស់លោក សម រង្ស៊ី ។ ប៉ុន្ដែបក្សនេះបានផ្លាស់ប្ដូរឈ្មោះ ក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិសោធនកម្មច្បាប់ គណបក្សនយោបាយ បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថិតក្រោមច្បាប់ថ្មី គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្គលជាសញ្ញា សម្គាល់ឬរូបគណបក្ស ត្រូវតែផ្លាស់ប្តូរនៅក្នុងអំឡុងពេល ៩០ថ្ងៃ បើមិនដូច្នោះទេគណបក្សទាំងនោះ...