ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ មួយទៀតហើយ បានប្រកាសទទួលយកលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទោះបីមានភាពខ្វះចន្លោះប្រហោងមួយចំនួនក្តី ។ យោងតាមសេចក្តីថ្លែងការណ៍ គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃ៦ មិថុនា បានឲ្យដឹងថា ចាប់តាំងពីដំណើរការរហូតដល់ពេលបោះឆ្នោតរួច សា្ថប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានការទំនាក់ទងល្អ ផ្ដល់ព័ត៌មាន និងឯកសារគ្រប់ជ្រុងជ្រោយដល់គណបក្ស។ ប៉ុន្តែមន្ត្រីគ.ជ.ប ថ្នាក់មូលដ្ឋានខ្លះក៏មានការខ្វះចន្លោះ និងពិបាកទំនាក់ទងគ្នាផងដែរ។ គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា...
ភ្នំពេញ៖គណបក្សឯកភាពជាតិខ្មែរ បានប្រកាសបដិសេធចំពោះ ការលើកឡើងរបស់ លោកស្រី ឡាក់សុភាពអតីតប្រធានស្តីទីគណបក្សនិងសម្រេចបញ្ចប់សមាជិកភាព របស់លោកស្រីចេញពីគណបក្សផងដែរ ។ ក្នុងសន្និសីទសារព័ត៌ មាននៅថ្ងៃទី៣កុម្ភៈឆ្នាំ២០២២ នៅស្នាក់ការគណបក្សលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានប្រកាសច្រានចោលចំពោះ ការលើកឡើងរបស់លោកស្រី ឡាក់ សុភាពអតីតប្រធានស្តីទីគណបក្សដែលចោទថាលោកមានបំណង ធ្វើបក្សប្រហារ ។ លោកប្រធានគណបក្សបានអះអាងថា អ្វីដែលលោកស្រីឡាក់ សុភាព បានលើក...