Covid-19
គណៈកម្មការប្រតិបត្តិកូវីដ-១៩ កំពុងពិនិត្យសំណើររបស់ GMAC ស្នើមិនឲ្យយករោងចក្រ ធ្វើកន្លែង ចត្តាឡីស័ក
ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយ៉ាងខ្លី នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា គណៈកម្មការប្រតិបត្តិកូវីដ-១៩កំពុងពិនិត្យសំណើររបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលបានស្នើមកកាន់រាជរដ្ឋាភិបាល មិនឲ្យយករោងចក្រ ធ្វើជាកន្លែងចត្តាឡីស័កសម្រាប់ដាក់កម្មករជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩ ។ សមាគមរោងចក្រកាតដេរកម្ពុជាបានស្នើរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកុំឲ្យយករោងចក្រធ្វើជាកន្លែងចត្តាឡីស័ក សម្រាប់ដាក់កម្មករដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ហើយបើក្នុងករណីរោងចក្រណាមួយផ្ទុះជំងឺកូវីដ១៩ខ្លាំង គួរតែបិទតែម្តង...