ព័ត៌មានអន្តរជាតិ
អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងគណៈកម្មាធិការកីឡាអូឡាំពិក អន្តរជាតិចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ
ថ្ងៃទី២៧ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកBach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានតំណាងឱ្យភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការនៅទីស្នាក់ការគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុង Lausanne ប្រទេសស៊្វីស ។ ភាគីទាំងពីរនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអូឡាំពិក និងការផ្សព្វផ្សាយពីវប្បធម៌អូឡាំពិក។ លោក Shen Haixiong បានថ្លែងថា ថ្ងៃនេះចំពេលខួប២ឆ្នាំនៃការចាក់ផ្សាយប៉ុស្តិ៍កីឡាអូឡាំពិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។...