ព័ត៌មានជាតិ
អភិបាលរាជធានី-ខេត្ត ត្រូវប្រុងប្រយ័ត្ន និងត្រៀមទុកជាមុន ដើម្បីឆ្លើយតបគ្រោះទឹកជំនន់ឆ្នាំ២០២១
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំ អភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់បំផុត ជាពិសេសនោះ ត្រៀមទុកជាមុន សម្រាប់ឆ្លើយតប គ្រោះទឹកជំនន់ នាឆ្នាំ២០២១នេះ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុរបស់ ក្រសួងធនធានទឹក និងឧតុនិយម និងការផ្តល់ព័ត៌មាន...