ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅកាន់លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅហ្សឺណែវដើម្បីឲ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់ដែលយោធាថៃបានចាប់ខ្លួនជាង២ខែមកហើយ។ លិខិតជាលើកទី២របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃ២ តុលាបានគូសបញ្ជាក់ថា “ការព្រងើយកន្តើយដោយកង្វះខាតសកម្មភាពជាក់ស្តែងឲ្យទាន់ពេលវេលា អាចបកស្រាយស្មើនឹងការយល់ស្របចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគំរូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ...
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានធ្វើបំភ្លឺពីស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅក្នុងករណីសំណុំរឿង ៩ វិច្ឆិកា និងចោទប្រកាន់ដោយលំអៀង និងគ្មានមូលដ្ឋានរបស់អ្នកជំនាញ អង្គការសហប្រជាជាតិ(UN) ក្រុមនិងអង្គការស្ថាប័នមួយចំនួនដែលមាន និន្នាការនយោបាយប្រឆាំងរដ្ឋាភិបាល រួមទាំងអង្គទូតមួយចំនួនផងដែរ។ តាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យគណៈ កម្មាធិការសិទ្ធិមនុស្សនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លម្អប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាព...