ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ បានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។...
ភ្នំពេញ ៖ តាមរយៈបណ្តាញសារព័ត៌មាននានាក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងភ្ញៀវទេសចរដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។ តាមរយៈសេចក្តីថ្លែងការណ៍ គណៈកម្មាធិការការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរួមមាន៖ ទី១- សេរីភាពក្នុងការធ្វើដំណើរការបិទព្រំដែនដោយឯកភាគីរបស់ថៃ បានបង្កឱ្យមនុស្សជាច្រើនរួមមានកម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំង និងមិនអាចធ្វើដំណើរឆ្លងព្រំដែនបាន។...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការបន្តចេ ញរបាយការណ៍ដោយគ្មានមូលដ្ឋានបែបនេះ នឹងធ្វើឱ្យសាធារណមតិ កាន់តែសង្ស័យអំពីវិជ្ជាជីវៈ ឯករាជ្យភាព និងអព្យាក្រឹត្យភាពនយោបាយ របស់ក្រុមអង្គការសង្គមស៊ីវិលនោះទៅវិញទេ។ ថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ,មជ្ឈមណ្ឌលសាមគ្គីភាព និងសមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍ឆ្នាំទី៥ របស់ខ្លួនថា រាជរដ្ឋាភិបាលប្រើប្រាស់ច្បាប់...