ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រឹងប្រែងបំពេញតួនាទីភារកិច្ច ដើម្បីកែលម្អយន្តការ ផ្តល់សេវាសាធារណៈ និងសន្តិសុខ ដោយស្មារតីម្ចាស់ការ
ភ្នំពេញ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលេីកឡេីងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ច ដើម្បីកែលម្អយន្តការផ្តល់សេវាសាធារណៈ សេវាសន្តិសុខជាតិ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ ជាមួយការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព”។ ការលើកឡើងរបស់លោកអភិបាលរងរាជធានីភ្នំពេញ ខាងលេីនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ...