ព័ត៌មានជាតិ
ចិន ចាប់អារម្មណ៍ លើស្រូវអង្ករកម្ពុជាដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងចង់កែច្នៃ នាំចេញទៅទីផ្សារខ្លួន និងអន្តរជាតិ
ភ្នំពេញ៖ គណៈប្រតិភូក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ ទៅលើផលិតផលសក្តានុពលរបស់កម្ពុជាដូចជាស្រូវអង្ករដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានបំណងកែច្នៃស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។ ការបង្ហាញចំណាប់អារម្មណ៍របស់ប្រតិភូចិន ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៩ កញ្ញា ។ ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ...