ព័ត៌មានអន្តរជាតិ
គណៈប្រតិភូក្រុមហាម៉ាស កំពុងស្ថិតនៅ អេហ្ស៊ីប សម្រាប់កិច្ចពិភាក្សា ស្តីពីបទឈប់បាញ់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង
គ៊ែរ៖ គណៈប្រតិភូជាន់ខ្ពស់ នៃចលនាតស៊ូអ៊ីស្លាម ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា (ហាម៉ាស) បានមកដល់កាលពីថ្ងៃពុធ ក្នុងរដ្ឋធានីគែររបស់អេហ្ស៊ីប ដើម្បីជួបពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីប ដើម្បីឈានដល់បទឈប់បាញ់មួយទៀតនៅតំបន់ហ្គាហ្សា និងការដោះដូរចំណាប់ខ្មាំង។ គណៈប្រតិភូក្រុមហាម៉ាស ដឹកនាំដោយលោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស នេះបើយោងតាមរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ហាម៉ាស។ អតីតមន្ត្រីប៉ាឡេស្ទីននៅអេហ្ស៊ីប ដែលសុំមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ពីការមកដល់របស់លោក Haniyeh នៅមុនថ្ងៃនោះដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...