ព័ត៌មានជាតិ
គណៈសង្ឃនាយក ឱ្យទប់ស្កាត់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមាន របស់ព្រះសង្ឃ
ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានអវិជ្ជមាន របស់ព្រះសង្ឃបព្វជិតពុទ្ធសាសនា ធ្វើឲ្យមានផលប៉ះពាល់ដល់តម្លៃពុទ្ធសាសនា តម្លៃព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី ជាដើម។ តាមរយៈសេចក្ដីណែនាំរបស់ គណៈសង្ឃនាយក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ទន្ទឹមនឹងវឌ្ឍនភាព នៃប្រព័ន្ធបច្ចេកវិទ្យាទំនើប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន គណៈសង្ឃនាយក...