ភ្នំពេញ៖ ក្នុងរយៈពេល៦ខែចុងក្រោយនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារ និងអាចបង្កើតការងារចំនួន១៨០ ២២៥កន្លែង។ បើប្រៀបធៀបរយៈពេល៦ខែដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការកើនឡើងចំនួន ៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះគម្រោង នៃការវិនិយោគរបស់ក្រុមហ៊ុនចិន ដោយគូសបញ្ជាក់ថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនឱ្យកាន់តែខ្ពស់ទ្បើង។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក កាវ អ៉ីនឡុង (GAO Yunlong) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរោងចក្រ ចំនួន៣កន្លែងទៀត ដែលមានទុនជិត ១៥លានដុល្លារ ហើយអាចបង្កើតការងារច្រើនកន្លែង ផងដែរ។ ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ទី១-J.A.K GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន...