ព័ត៌មានជាតិ
ស្ថានទូតថៃ និងគយកម្ពុជា រៀបចំសិក្ខាសាលា “ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម : ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការងារគយនៅកម្ពុជា”
ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា សហការជាមួយក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម : ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការងារគយនៅកម្ពុជា” ដែលមានអ្នកចូលរួមប្រមាណ ១៥០ រូប ដែលជាពីតំណាងមកពីក្រុមហ៊ុននាំចេញ-នាំចូល, ក្រុមហ៊ុនដឹកជញ្ជូន, ក៏ដូចជាតំណាងមកពីរដ្ឋបាលគយថៃ។ នាឱកាសអញ្ជើញចូលរួម សិក្ខាសាលាខាងលើនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ លោក...