ព័ត៌មានជាតិ
ស្ពានឈើ និងដែកតូចចង្អៀតចាស់ទ្រុឌទ្រោម ឡើងទៅគិរីរម្យ ត្រូវជំនួសដោយស្ពានបេតុងធំទូលាយរឹងមាំ គ្រោងដាក់ឱ្យដំណើរការមុនចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ជាអាទិភាព និងតម្រូវការជាក់ស្តែង ស្ពានឈើ និងស្ពានដែកតូចចង្អៀត ចាស់ទ្រុឌទ្រោម ត្រូវបានជំនួសដោយស្ពានបេតុងធំទូលាយ រឹងមាំ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ) ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមក្រសួងសាធារណការ និងដឹងជញ្ជូន នាថ្ងៃទី១៨ មករានេះ បានឲ្យដឹងថា គម្រោងស្ថាបនាស្ពានបេតុង ២កន្លែង អនុវត្តដោយមន្ទីរសាធារណការ...