ព័ត៌មានអន្តរជាតិ
ការទណ្ឌកម្ម របស់លោកខាងលិច បង្កគ្រោះថ្នាក់ដល់ជនរងគ្រោះអ៊ីរ៉ង់ ដោយសារការ វាយប្រហារអាវុធគីមី
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសលោកខាងលិច បានបន្តបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះអ៊ីរ៉ង់ ដោយសារសង្គ្រាមគីមី តាមរយៈការដាក់ទណ្ឌកម្ម ដែលរារាំងលទ្ធភាព ទទួលបានឱសថសំខាន់ៗ ជាងបីទសវត្សរ៍បន្ទាប់ពីអ៊ីរ៉ាក់ បានទម្លាក់គ្រាប់បែកគីមី នៅឯទីក្រុងនានារបស់អ៊ីរ៉ង់ ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសារមួយ ដើម្បីប្រារព្ធខួបលើកទី៣៦ នៃការវាយប្រហារគីមី របស់ប្រទេសអ៊ីរ៉ាក់នៅឯ Sardasht របស់អ៊ីរ៉ង់...