ព័ត៌មានជាតិ
កម្ពុជា អនុញ្ញាតឲ្យនាំចូលសាច់ និងមុខទំនិញបង្កក ពីឥណ្ឌាឡើងវិញ ក្រោយផ្អាកមួយរយៈ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ ក្រោយពីផ្អាកមួយរយៈ ដោយសារឥណ្ឌាផ្ទុះជំងឺកូវីដ-១៩ ខ្លាំង។ កាលពីថ្ងៃទី១ ឧសភា កម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្ន ការនាំចូលចំពោះសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀត មានប្រភពមកពីឥណ្ឌា បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរនៅឥណ្ឌា។ យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលថ្មីៗនេះ ចុះហត្ថលេខាដោយលោក គុណ ញឹម...