ព័ត៌មានជាតិ
ជនសង្ស័យ ៣រូប ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីព្យាយាមវាយ ប្រហារមកលើគេហទំព័រក្រសួង – ស្ថាប័នរាជរដ្ឋាភិបាល
ភ្នំពេញ ៖ នារសៀលថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ បានបញ្ជូនខ្លូនជនសង្ស័យ ចំនួន ១រូបទៀតទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ខណៈជនសង្ស័យចំនួន ២រូបទៀត បានបញ្ជូនខ្លូនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។ យោងតាមគេហទំព័អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ...