ភ្នំពេញ ៖ មន្រ្តីអាជ្ញាធរសម្រេចបានផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៦ពាន់លើក មានប្រជាពលរដ្ឋចូលរួមជាង៣សែននាក់ទូទាំងរាជធានី ខេត្ត ក្នុងរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។ ខ្លឹមសារសំខាន់នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ...
ភ្នំពេញ៖ ឆ្នាំ២០២០៤ បានបិទបញ្ចប់ទៅមែន ក៏ប៉ុន្តែការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមិនបញ្ចប់ឡើយ។ ក្នុងរយៈពេល២សប្ដាហ៍ដើមឆ្នាំថ្មី ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយគោលនយោបាយនេះ ទៅកាន់ប្រជាពលរដ្ឋបានជាង ២សែននាក់នៅទូទាំងប្រទេស។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការផ្សព្វផ្សាយគោលនយោបាយនេះ ត្រូវបានធ្វើឡើងតាមទម្រង់កម្មវិធីជាច្រើន រួមមាន វេទិកាសាធារណៈ វេទិកាផ្សព្វផ្សាយតាមខ្នងផ្ទះ កិច្ចប្រជុំ និងកម្មវិធីសង្គម និងសាសនាដែលរៀបចំនៅតាមបណ្ដាមូលដ្ឋាននានា...