ព័ត៌មានអន្តរជាតិ
គ្រាប់កាំភ្លើងយន្ត M855 និង M856 រាប់ម៉ឺនគ្រាប់, គ្រាប់បែកដៃ ៤០មិល្លីម៉ែត្រ ប្រហែល១ពាន់គ្រាប់ ត្រូវបានលួចចេញពីឃ្លាំងអាវុធរបស់ទ័ពជើងទឹកថៃ
បរទេស៖ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ឧត្តមនាវីឯក Pokrong Monhatphalin បាននិយាយថា គណៈកម្មាធិការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើងដើម្បីស្វែងរកថា អ្នកណាលួចគ្រាប់កាំភ្លើងពីឃ្លាំងអាវុធរបស់កងទ័ពជើងទឹកក្នុងខេត្តឈុនបុរី។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមនាវីឯក Pokrong Monhatphalin បានបន្តថា គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងតាមបញ្ជារបស់មេបញ្ជាការកងទ័ពជើងទឹកលោកឧត្តមនាវីឯក Choengchai Chomchoengpaet។...