ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន កំពុងពិភាក្សាលើការ ពង្រីកកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិ
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវកំពុងធ្វើការពិភាក្សា លើការបន្តកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិសំខាន់ៗ ដែលនឹងផុតកំណត់នៅខែក្រោយ។ លោក Podolyak បានលើកឡើងថា អ៊ុយក្រែនមិនធ្វើការចរចា ដោយផ្ទាល់ជាមួយរុស្ស៊ីនោះទេ ប៉ុន្តែពាក់ព័ន្ធនឹង ការសន្ទនាជាមួយតួកគី និងអង្គការសហប្រជាជាតិ នៅក្នុងក្រុមចរចា។...