ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម។ ការលើកឡើងរបស់ទេសរដ្ឋមន្ត្រី លី ធុជ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស...
ញូវយ៉ក៖ ការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់រដ្ឋបាលលោក ចូ បៃដិន ក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងគ្រាប់បែកចង្កោម គឺជាការបង្ហាញអំពីដែនកំណត់នៃលទ្ធិសេរីនិយម ដែលជាការណែនាំដល់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក នេះបើតាមការរាយការណ៍ពីគោលនយោបាយបរទេស។ ប្រភពបានឲ្យដឹងថា “វោហាសាស្ត្ររបស់រដ្ឋបាល លើកតម្កើងឧត្តមភាពនៃលទ្ធិប្រជាធិបតេយ្យលើរបបស្វ័យភាព បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបទបញ្ជាផ្អែកលើច្បាប និងរក្សាយ៉ាងខ្ជាប់ខ្ជួនថា វាត្រូវយកចិត្តទុកដាក់លើសិទ្ធិមនុស្ស។ ប្រសិនបើនេះជាការពិតមែន វានឹងមិនបញ្ជូនអាវុធ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់ជនស៊ីវិល និងការប្រើប្រាស់នៅអ៊ុយក្រែនឡើយ ។ ប្រភពបានកត់សម្គាល់ថា...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន ដែលមិនបញ្ចេញឈ្មោះដែលដឹងអំពីបញ្ហានេះថា ទីក្រុងគៀវ បានចាប់ផ្តើមប្រើគ្រាប់កាំភ្លើងធំចង្កោមផលិតដោយសហរដ្ឋអាមេរិកហើយ ជាពិសេស គ្រាប់បែកដែលផ្តល់ដោយសហរដ្ឋអាមេរិកកំពុងត្រូវបានប្រើប្រាស់នៅក្នុង “ការជំរុញដើម្បីបំបែក” ខ្សែការពាររបស់ទីក្រុងមូស្គូ ចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការវាយលុកដែលជាប់គាំងរបស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្មីៗនេះ...
បរទេស៖ ប្រធានាធិបតីរុស្សី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះបានព្រមានថា ប្រសិនបើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោមដែលអាមេរិក បានផ្គត់ផ្គង់នៅលើសមរភូមិនោះរុស្សី នឹងប្រើប្រាស់សិទ្ធរបស់ខ្លួនក្នុងការសងសឹងតាមគ្រប់រូបភាពវិញជាមិនខាន។ យោងតាមការចេញផ្សាយរបស់ RT លោក Putin ក៏បានលើកឡើងផងដែរអំពីការសម្រេចចិត្ត របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែន នោះគឺជាទង្វើខុសច្បាប់និងជាសកម្មភាពឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិនិងក៏ដូចជាកិច្ចព្រមព្រៀង ដែលបានធ្វើឡើងដោយក្រុមប្រទេសទាំងជាង១០០នោះផងដែរ។...
បរទេស៖យោងតាមការអះអាង របស់មេបញ្ជការយោធារបស់អ៊ុយក្រែន ម្នាក់ប្រាប់ទៅកាន់ទូរទស្សន៍ CNN បានឲ្យដឹងថាគ្រាប់បែកចង្កោម ដែលត្រូវបានផ្តល់ឲ្យដោយអាមេរិក នោះបានដឹកជញ្ជូនមកដល់ប្រទេសអ៊ុយក្រែន ហើយ។ ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន តែងតែបានព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវ នៃការចែកចាយអាវុធដ៏ចម្រូងចម្រាសនេះនិងដោយបានអះអាងថា អ៊ុយក្រែន នឹងកាត់បន្ថយការគំរាមកំហែងរយៈពេលវែងដល់ជនស៊ីវិល នៅពេលប្រើប្រាស់អាវុធទាំងនោះ។ មេបញ្ជាការអ៊ុយក្រែនលោក Aleksandr Tarnavsky បានប្រាប់ទៅកាន់បណ្តាញសារព័ត៌មាននេះថា ៖ពួកយើងទើបតែបានទទួលវាប៉ុន្តែ មិនទាន់បានប្រើប្រាស់វានៅឡើយហើយយើងមានជំនឿថា វានឹងក្លាយជាអាវុធធ្វើឲ្យមានការផ្លាស់ប្តូរលទ្ធផលនៅសមរភូមិជាមិនខាន។...
ញូវយ៉ក៖ អត្ថបទចុះផ្សាយដោយវិទ្យុសាធារណៈជាតិ (NPR) បានឲ្យដឹងថា សហរដ្ឋអាមេរិក បានសន្យាថា នឹងផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់បែកចង្កោម ដែលធ្លាប់បានសម្លាប់ជនស៊ីវិលជាច្រើន នៅក្នុងប្រទេសឡាវ។ អត្ថបទនេះបានឲ្យដឹងថា ចន្លោះឆ្នាំ១៩៦៤ និ១៩៧៣ ជនជាតិអាមេរិក បានហោះហើរទម្លាក់គ្រាប់បែកចំនួន ៥៨ម៉ឺនគ្រាប់លើប្រទេសឡាវ ហើយយន្តហោះរបស់អាមេរិក បានទម្លាក់គ្រាប់បែកចំនួន ២,០៩៣,១០០តោនលើប្រទេសមួយនេះ។ ក្នុងអំឡុងពេលនោះ ទាហានស៊ីឈ្នួលដែលទទួលប្រាក់ឈ្នួលពី CIA...
ZAGREB៖ លោក Mladen Plese អ្នកវិភាគនយោបាយឈានមុខគេរបស់ក្រូអាតបានប្រាប់កាសែតស៊ីនហួថា ការសម្រេចចិត្តរបស់អាមេរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែន គឺជាទង្វើ “គ្មានការទទួលខុសត្រូវ និងគ្រោះថ្នាក់” ហើយប្រាកដជានឹងធ្វើឱ្យវិបត្តិអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរឡើង។ ការសម្រេចចិត្តនេះអាចជាឧក្រិដ្ឋកម្មសង្គ្រាម ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក “មិនគោរពអនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ហើយប្រព្រឹត្តតែតាមផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បន្ថែមពីលើការកើនឡើង នៃវិបត្តិ វិធានការរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ជុំវិញបញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសសមាជិកអង្គការណាតូ (NATO) និងប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមនេះ។ តាមរយៈគណនី Twitter របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ លើកពីបទពិសោធន៍កម្ពុជា ជួបប្រទះរ៉ាំរ៉ៃនូវគ្រាប់បែកចង្កោមតាំងពីចប់សង្គ្រាម នៅក្នុងប្រទេសប្រមាណជា៥០ឆ្នាំមកនេះ ទៅដល់ប្រទេសមានសង្គ្រាម រវាងអ៊ុយក្រែននិងរុស្ស៊ី លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហាញថា គ្រាប់បែកចង្កោម ជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង ៥០ឆ្នាំហើយក៏ដោយ ប៉ុន្ដែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden បានធ្វើដំណើរមកដល់ប្រទេសអង់គ្លេស មុនកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងប្រទេសលីទុយនេស៊ី នៅក្នុងសប្តាហ៍នេះ។ ប្រភពដដែលបានសរសេរទៀតថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងពេលដែលមាន ការបារម្ភនិងសំណួរជាច្រើនចោទសួរ ដោយសម្ព័ន្ធមិត្តពាក់ព័ន្ធទៅនឹង ការសម្រេចចិត្តរបស់ប្រធានាធិបតីរូបនេះ ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោម ឲ្យទៅប្រទេសអ៊ុយក្រែនដែលអាវុធប្រភេទនេះ ត្រូវបានរារាំងនិងហាមប្រាមដោយ ក្រុមប្រទេសជា ១២០នៅទូទាំងពិភពលោកក្តី។...