ភ្នំពេញ ៖ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ទម្ងន់ជិត ១.០០០គីឡូក្រាម ដែលស្រង់ពីបាតទន្លេចតុមុខកាលពីកន្លងទៅនោះ ត្រូវបានក្រុមជំនាញគ្រាប់បែកអង្គភាពស៊ីម៉ាក់ ដោះបន្សាបសម្រេចជោគជ័យ មួយជំហានហើយ ដោយបានដោះបន្សាបគីបផ្ទុះក្បាលខាងមុខ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី២៣ ឧសភា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ការដំណើរការដោះបន្សាបគ្រាប់បែកនេះ...
ភ្នំពេញ៖ ស្របពេលដែលភាពតានតឹង ហាក់មិនថមថយ ក្នុងទំនាក់ទំនងទ្វេភាគី (កម្ពុជា-អាមេរិក) លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមនអ្នកសារព័តមាន កម្ពុជា-ចិន បានអះអាងថា ក្នុងភូមិសាស្រ្តនយោបាយសហរដ្ឋអាមេរិកនឹងដឹងខ្លួន ក្រោយមិនចាត់ទុកខ្មែរ ក្នុងក្រសែរភ្នែករបស់ខ្លួន។ ការអះអាងបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបន្តរករឿង ក្រោយឃើញកម្ពុជា មានទំនាក់ទំនងល្អ ជាមហាអំណាចចិន ដែលជាដៃគូប្រកួតប្រជែង ដ៏ស្រួចស្រាវរបស់ខ្លួន ទាំងលើពិភពលោក និងក្នុងតំបន់។ ថ្មីៗនេះ សហរដ្ឋអាមេរិក បានយកលេស រករឿងរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហា កំពង់ផែរាម តំបន់អភិវឌ្ឍន៍តារាសាគរ (ជួរមាត់សមុទ្រ) ទាំងដែលសហរដ្ឋអាមេរិកខ្លួនឯង បានបញ្ជួននាវាចម្បាំង ជាច្រើនលើកច្រើនសារ ចូលចតនៅលើទឹកដី នៃអតីត សត្រូវស៊ីសាច់ហុតឈាម ដែលជាប់ក្បែរខាង របងជាមួយកម្ពុជា និងនិយាយដោយឡែកលើបញ្ហាទន្លេរសាប និងទន្លេរមេគង្គ។ មិនហួសប្រមាណ សហរដ្ឋអាមេរិក បានបន្តធ្វើទុក្ខបុកម្នេញ លើមន្រ្តីខ្មែរ រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ មកលើរដ្ឋាភិបាលកម្ពុជាក្រោមហេតុផល ស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធមនុស្ស និងបំបាត់អំពើពុករលួយជាដើម ។ល។ ឆ្លើយតបទៅនឹង ការវាយប្រហារនេះ នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «សហរដ្ឋអាមេរិក គិតថាខ្មែរជាផ្នែកមួយនៃឧបទ្វីបឥណ្ឌូចិន ដែលចុងក្រោយ មានតែ៣ប្រទេស គឺ ខ្មែរ ឡាវ យួន។ ក្នុងចំណោមប្រទេសទាំង៣នេះ សហរដ្ឋអាមេរិក បានគិតថាយួន ជាបងធំ និងក្បាលរថភ្លើង»។ លោក សយ សុភាព បានឱ្យដឹងថា ហេតុដូច្នេះហើយ បានជានៅក្នុងភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិក ចាប់យកយួនមួយ គឺគ្រប់គ្រាន់តែម្តង ហើយអាចទប់ទល់ចិនបាន។ លោកបន្តថា ដូច្នេះអ្វីដែលសហរដ្ឋអាមេរិក រករឿងខ្មែរ រាល់ថ្ងៃគឺជាលេសដើម្បីមិនចង់ កសាងមិត្តភាព។ ពេញមួយឆ្នាំដែលខ្មែរធ្វើជាប្រធានអាស៊ានប្តូរវេននេះ សហរដ្ឋអាមេរិក រករឿងបង្កហេតុខ្មែរ គ្មានថ្ងៃលុះឡើយ។ លោក សយ សុភាព បន្ថែមថា «ជាសេចក្តីសន្និដ្ឋាន ទុកឱ្យពេលវេលាជាអ្នកកំណត់ចុះ ហើយខ្មែរចាប់ចិនឱ្យជាប់ ពេលនោះកូនដៃរបស់អាមេរិកបាក់ខ្លបខ្លាចហើយ ហើយថ្ងៃណាមួយសហរដ្ឋអាមេរិក នឹងដឹងខ្លួន ដោយខ្លួនឯង»។ លោក សង្កត់ធ្ងន់ថា «យើងក៏មិនត្រូវនៅស្ងៀមដែរ ខ្មែរត្រូវលេងវិញឱ្យដឹងដៃម្តង ពោលប្តឹងអាមេរិកលើបញ្ហាទម្លាក់គ្រាប់បែកគីមី និងបេ៥២ ប្រហែល២លាន ៧សែនតោន លើខ្មែរ ក្នុងសង្រ្គាមវៀតណាម។ តាមរយៈការលើកឡើងជុំវិញ ករណីប្ដឹងសហរដ្ឋអាមេរិកលើបញ្ហាគ្រាប់បែកគីមីនេះ ត្រូវបានទទួលការគាំទ្រ ពីសំណាក់ពលរដ្ឋខ្មែរជាច្រើនលើសលុបផងដែរ។ សូមរំលឹកថា យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោនក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគរហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់៕
ភ្នំពេញ៖ បញ្ហាបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក ក្នុងសម័យ លន់ នល់ កាលពីដើមសតវត្សរ៍ ឆ្នាំ១៩៧០ គឺជារឿងដ៏ស្មុគស្មាញ និងមានលើកឡើងជាច្រើនលើកច្រើនសាររួចមកហើយ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិប្រធានាធិបតីអាមេរិកមុនៗ ។ ជាថ្មីម្ដងទៀតនៅក្នុងអាណត្តិរបស់លោក ចូ បៃដិន ដែលទើបនឹងឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក សម្ដេចតេជោ ហ៊ុន...