ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ប្រកាសដំឡើងប្រាក់ខែ ជូនគ្រូពេទ្យនិងគ្រូបង្រៀន ទាបបំផុត ១លានកន្លះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅឆ្នាំ២០២២នេះ នឹងដំឡើងប្រាក់បៀរវត្ស (ប្រាក់ខែ) ជូនដល់មន្រ្តីរាជការ ដោយក្នុងនោះ សម្រាប់គ្រូពេទ្យនិគ្រូបង្រៀន ទាបបំផុត១លានកន្លះ។ ការប្រកាសដំឡើងប្រាក់បៀរវត្ស ជូនមន្រ្តីរាជការបែបនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាល បានកាត់បន្ថយការចំណាយជាច្រើន ពីការគ្រប់គ្រងជំងឺកូវីដ១៩ ដែលរាតត្បាតសកលលោក រួមទាំងកម្ពុជា អស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ។...