ព័ត៌មានអន្តរជាតិ
គ្រោះបាក់ដី នៅកូឡុំប៊ី បណ្តាលឲ្យមនុស្សតិចបំផុត១៨នាក់បាត់បង់ជីវិត
ប៊ូហ្គូតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា មនុស្សយ៉ាងហោចណាស់ចំនួន១៨នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងពេលមានគ្រោះបាក់ដីដ៏ខ្លាំងមួយកើតឡើងនៅភាគពាយព្យនៃប្រទេសកូឡុំប៊ី ។ បើតាមការលើកឡើងរបស់លោក Francia Marquez អនុប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី បានថ្លែងនៅលើបណ្តាញ X អតីតបណ្តាញសង្គម Twitter ដោយបានដកស្រង់សម្តីដែលចេញផ្សាយបឋមថាយ៉ាងដូច្នេះ គ្រោះបាក់ដីបានកើតឡើងនៅលើផ្លូវមួយរវាងទីក្រុង Quibdo...