ព័ត៌មានអន្តរជាតិ
គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ វាយប្រហារមកលើតំបន់ភាគខាងជើងប្រទេសណូវែលសេឡង់
វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ថា គណៈកម្មាធិការតាមដានគ្រោះរញ្ជួយដី និងវិទ្យាសាស្ត្រ (GeoNet) របស់ប្រទេសណូវែលសេឡង់ បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័រ បានវាយប្រហារមកលើក្រុង King Country នៃដែនកោះវាលទំនាបខាងជើង Taumarunui នៅវេលាម៉ោង១០និង៥៨នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃសុក្រនេះ ។ គ្រោះរញ្ជួយដីនេះមានជម្រៅ២១០គីឡូម៉ែត្រ ។ ពលរដ្ឋជាង២៥.០០០នាក់នៅទូទាំងប្រទេសបានរាយការណ៍ពីអារម្មណ៍ នៃការរញ្ជួយដី...