ព័ត៌មានអន្តរជាតិ
Update៖ គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ វាយប្រហារភាគកណ្តាលប្រទេសជប៉ុន បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ៤៨នាក់
WAJIMA៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា គ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារប្រទេសជប៉ុន ចំថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សតិចបំផុត៤៨នាក់ ដោយក្រុមជួយសង្គ្រោះកំពុងតស៊ូក្នុងអាកាសធាតុត្រជាក់នៅថ្ងៃអង្គារនេះដើម្បីទៅដល់តំបន់លំបាកខ្លាំងដែលមនុស្សជាច្រើនភ័យខ្លាចថា ជាប់នៅខាងក្រោមអគារដែលដួលរលំ ។ លោក Masuhiro Izumiya អភិបាលក្រុង បានលើកឡើងថា នៅក្នុងទីក្រុង Suzu ដែលជាទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនរស់នៅជាង៥.០០០គ្រួសារនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីនោះ គឺ៩០ភាគរយនៃផ្ទះអាចនឹងត្រូវបំផ្លាញ ។ លោកបានបញ្ជាក់ថា...